កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ វៀតណាម​សល់​ឱកាស​ចុងក្រោយ ខណៈ​កូរ៉េខាងជើង​ហាលអាវ​
14, Jan 2020 , 10:39 pm        
រូបភាព
​ឆ្លងកាត់​ការប្រកួត​២​លើក វៀតណាម​នៅ​មិនទាន់​ស្គាល់​បរាជ័យ និង​ជ័យជម្នះ​នៅឡើយ​ទេ ក្នុង​វគ្គ​ជម្រុះ​នៃ​ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ​២០២០​។ លទ្ធផល​ស្មើ​ទាំងពីរ​ប្រកួត បានធ្វើ​ឲ្យ​វៀតណាម​នៅសល់​ឱកាស​ចុងក្រោយ​ដើម្បី​ប្រជែង​យក​មួយ​កៅអី​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ កូរ៉េខាងជើង​ដែល​ចាញ់​ទាំងពីរ​ប្រកួត ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​នេះ​។​


 
​បន្ទាប់ពី​ស្មើគ្នា​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​ជំនួប​បើកឆាក​ពូ​ល D ក្រុម​ជម្រើសជាតិ​វៀតណាម ក្រោម​អាយុ​២៣​ឆ្នាំ នៅ​យប់​ថ្ងៃទី​១៣ ខែមករា បាន​បន្ត​ការប្រកួត​ទី​២​ជាមួយ​ហ្ស៊​កដា​នី​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ដដែល​។​
 
​ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន Buriram Stadium ប្រទេស​ថៃ ហ្ស៊​កដា​នី​បាន​បើក​ការ​វាយ​សម្រុក​លើ​ក្រុម​វៀតណាម​ដែលជា​ក្រុម​រងជើង​ឯក​ឆ្នាំ​២០១៨ យ៉ាងខ្លាំង​ក្លា​ចាប់​តាំងពីដើម​វគ្គ​ទី​១​។ បើ​ទោះ​ហ្ស៊​កដា​នី​មានឱកាស​ច្រើន ប៉ុន្តែ​ពួកគេ​មិនអាច​សម្រេច​ទី​ក្រុម​វៀតណាម​បានឡើយ ដោយ​ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ស្មើគ្នា ០-០​។​


 
​ក្រោយ​ការប្រកួត​ពីរលើក វៀតរ​កបាន​២​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល D ខណៈ​ហ្សកដានី​ទទួលបាន​៤​ពិន្ទុ ឈរ​លេខ​២​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​យកឈ្នះ​កូរ៉េខាងជើង ២-០ ឡើងទៅ​ឈ​លេខ​១​បណ្តោះអាសន្ន​ដោយ​រកបាន​៤​ពិន្ទុ ព្រោះ​មានប្រៀប​លើ​គ្រាប់​ស៊ុត​បញ្ចូល​ទី​។ ក្នុងចំណោម​ក្រុម​ទាំង​៤ មានតែ​៣​ក្រុម​ប៉ុណ្ណោះ​ដែលមាន​ឱកាស​ប្រជែង​គ្នា​ឡើងទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ លើកលែងតែ​កូរ៉េខាងជើង​ត្រូវ​ហាលអាវ​។​
 
​ការប្រកួត​ចុងក្រោយ ដែលជា​ជំនួប​កាត់សេចក្តី​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល វៀតណាម​ប៉ះ​កូរ៉េខាងជើង រីឯ អេ​មី​រ៉ា​ត​អារ៉ាប់​រួម តតាំង​ជាមួយ​ហ្ស៊​កដា​នី​។​
​គិត​នៅត្រឹម​ពេលនេះ គេ​ទើប​រកឃើញ​១​ក្រុម​ប៉ុណ្ណោះ​គឺ​កូរ៉េខាងត្បូង​ដែល​កក់​កៅអី​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ ខណៈ​៣​ក្រុម​ដែល​រួមមាន ចិន ជប៉ុន និង​កូរ៉េខាងជើង​អស់​សិទ្ធ​។ ក្រៅពីនោះ សុទ្ធតែ​ត្រូវ​ប្រជែង​នៅ​ជំនួប​ចុងក្រោយ​៕



Tag:
 AFC U23 Championship
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com