ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កម្ចាត់ស្នាមមុន ឬស្នាមសម្លាកឆាប់រហ័ស ជាមួយរូបមន្តធម្មជាតិទាំងនេះ
× គ្មាននរណាចង់មានស្នាមសម្លាកលើរាងកាយឡើយ ពិសេសនោះគឺផ្ទៃមុខ។ ភាគច្រើនស្នាមលើផ្ទៃមុខលេចឡើងក្រោយពេលកើតរោគមុន ឬរបួសណាមួយដែលយើងមិនបានយកចិត្តទុកដាក់ភ្លាមៗ។
ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបែបធម្មជាតិ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ជួយកម្ចាត់ស្នាមមុន ឬស្នាមសម្លាកផ្សេងៗបានយ៉ាងឆាប់រហ័ស ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាងមុខឱ្យស្អាតជាមុនសិន សឹមលាបសាច់ប្រទាលកន្ទុយក្រពើលើកន្លែងដែលទទួលរងផលប៉ះពាល់។ ទុកចោលរហូតដល់ស្បែកស្រូបយកជាតិជែលពីប្រទាលកន្ទុយក្រពើ។ ចុងក្រោយលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺលាបប្រេងម៉ាស្សាប្រេងដូងបន្តិចលើតំបន់ស្បែកដែលមានបញ្ហា។ ទុកចោលសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញ។
៣. រមៀត
លាយម្សៅរមៀតកន្លះស្លាបព្រាបាយជាមួយជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វរហូតក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេល ៣០ នាទីសឹមលាងសម្អាតចេញ។ អនុវត្តន៍ឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៤. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើស្នាមមុនក្រោយលាងសម្អាតមុខរួច។ ទុកចោលរយៈពេលប្រហែល ១០ នាទីសឹមលាងសម្អាតទឹកក្រូចឆ្មារចេញពីមុខជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាត្រូវប្រាកដថាស្បែកមុខមិនត្រូវកម្ដៅថ្ងៃពេលលាបទឹកក្រូចឆ្មារ។
៥. ម្សៅ Baking soda
លាយម្សៅ Baking soda ២ ស្លាបព្រាបាយជាមួយទឹកធម្មតាបន្តិចរហូតក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើតំបន់ស្បែកមុខដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ហើយទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com