ពីនេះ ពីនោះ
«​របស់​» និង «​នៃ​» ជា​ពាក្យ​ដែល​ងាយ​នឹង​ប្រើ​ច្រឡំ​គ្នា​
16, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​តែងតែ​គិតថា​ពាក្យ​«​នៃ​»​និង​«​របស់​»​មានន័យ​ដូចគ្នា​មួយ​។



វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ​ទាំងពីរ​នេះ​ដូច្នេះ​ថា​៖ 
 
​ពាក្យ «​នៃ​» គឺជា​អាយ​តិ​និបាតរ​បស់ពាក្យ​«​របស់​» មានន័យថា សភាព​នៃ​បណ្ឌិត គឺ​សភាព​របស់​បណ្ឌិត​។ «​នៃ​» ជា​អាយតនិបាត សម្រាប់​ភ្ជាប់​ពី​ពាក្យ​មួយ​ទៅ ពាក្យ​មួយទៀត​។ ឧទាហរណ៍​៖ តម្លៃ​នៃ​ពេលវេលា​, រសជាតិ​នៃ​ជីវិត​។ 
 
​ពាក្យ​«​របស់​»​ជា​អាយតនិបាតរ​បស់ពាក្យ​«​នៃ​»​វិញ​។ ឧទាហរណ៍​៖ ផ្ទះ​របស់ខ្ញុំ ឬ​ផ្ទះ​នៃ​ខ្ញុំ ឬ​ផ្ទះ​ខ្ញុំ​។ គេ​ប្រើពាក្យ​«​របស់​»​នៅ​ក្នុងន័យ​ម្យ៉ាងទៀត សម្រាប់​សម្គាល់​លើ​អ្វី​ដែលជា​កម្ម​សិទ្ធ​របស់​នរណាម្នាក់​។ ឧទាហរណ៍​៖​ប៊ិក​នេះ​ជា​របស់ខ្ញុំ​។ 
 
​គេ​ក៏​ប្រើពាក្យ​«​របស់​»​ក្នុងន័យ​ថា និយាយ​ជំនួស​នាម ដោយ​មិន​ចាច់​បញ្ចេញ​ឈ្មោះ ឬ​សម្រាប់​ហៅ​សារពើ​អ្វីៗ ដែល​មាននៅ​ចំពោះមុខ​។ ឧទាហរណ៍​៖ របស់ប្រសើរ​, របស់​ថោក​,  របស់បុរាណ​,​របស់ទំនើប​ជាដើម​៕  

© រក្សាសិទ្ធិដោយ thmeythmey.com