ជាតិ
រដ្ឋាភិបាល តម្រូវឲ្យគ្រប់ក្រសួង-ស្ថាប័ន បង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ សម្ដេច ហ៊ុន សែន (រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន)
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល បានចេញសារាចរមួយ ដោយបង្គាប់ឲ្យក្រសួងស្ថាប័នទាំងអស់ បង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលកើតមានជាយថាហេតុ។
សារាចរ ដែលចេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួង-ស្ថាប័នមួយចំនួន បានបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយរួចហើយ ប៉ុន្តែមួយចំនួនទៀត នៅមិនទាន់បានបង្កើតនោះទេ។ សម្តេច ប្រាប់ក្រសួង-ស្ថាប័នទាំងអស់ ឲ្យបង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបំពេញមុខងារជាសេនាធិការដល់មន្រី្ត ក្នុងវិស័យជំនាញរបស់ខ្លួន ដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ជាមួយគ្នាដែរ ប្រមុខរដ្ឋាភិបាល ណែនាំឲ្យគ្រប់ក្រសួង-ស្ថាប័ន ចាត់ចែងឲ្យមានមន្ត្រីបង្គោល ដើម្បីសម្របសម្រួលនិងទាក់ទងជាប្រចាំជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com