កីឡាអន្តរជាតិ
អន្តរជាតិ
Federer, Nadal, Djokovic, Williams ប្រកួត​គ្នា​យកប្រាក់​ជួយ​ដល់​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​
16, Jan 2020 , 10:19 pm        
រូបភាព
​កំពូល​កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់​កម្រិត​ពិភពលោក​មួយចំនួន​បាននាំគ្នា​ប្រកួត​ក្នុង​កម្មវិធី​សប្បុរសធម៌​ដើម្បី​រៃអង្គាសប្រាក់​ជួយ​ដល់​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​។ ដល់​ជាង ៤ លាន​ដុល្លារ​អូស្ត្រាលី​។ ការប្រកួត​ដែល​ធ្វើឡើង​ក្នុង​ក្រុង​Melbourne នៅ​ថ្ងៃទី​១៥ ខែមករា ប្រមូលបាន​ថវិកា​៤​លាន​ដុល្លារ​អូស្ត្រាលី (២,៧៧​លាន​ដុល្លារ​អាមេរិក​)​។​


 
​ក្នុងជំនួប​នោះ កីឡាករ​ផ្ទះ Nick Kyrgios បាន​រៃអង្គាសប្រាក់​ផ្ទាល់ខ្លួន​ចំនួន ១២៤៥​ដុល្លារ ខណៈ Roger Federer និង Rafael Nadal ដែលជា​ម្ចាស់​ពាន Grand Slams សរុប​ចូលគ្នា​ចំនួន ៣៩ លើក បានរួម​គ្នា​ដើម្បី​បរិច្ចាគ​ប្រាក់​ចំនួន ១៧​ម៉ឺន​ដុល្លារ​អាមេរិក​។​
 
​ក្រៅពី​អ្នក​ទាំងបី ក៏មាន​កីឡាករ កីឡាការិនី​ល្បី​ជាច្រើន​ទៀត​ចូលរួម​បរិច្ចាក​ប្រាក់​ផងដែរ ដូចជា Serena Williams, Caroline Wozniacki, Novak Djokovic, Naomi Osaka, Petra Kvitova, Dominic Thiem, Coco Gauff, Stefanos Tsitsipas និង Alexander Zverev​។​


 
​ក្នុងជំនួប​សប្បុរសធម៌ ពួកគេ​បាន​ចែកជា​ពីរ​ក្រុម​ក្នុងនោះ​មាន​ក្រុម Serena Williams ដែល​ចូលរួម​ដោយ Dominic Thiem, Petra Kvitova, Novak Djokovic, Rafael Nadal ហើយ​និង Caroline Wozniacki មាន Coco Gauff, Alexander Zverev, Stefanos Tsitsipas, Naomi Osaka​។ 
 
​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​មួយ​ចំនួប ក៏បាន​ចូលរួម​ក្នុង​ពិធី​ក្នុងការ​ប្រកួត​នោះដែរ ។​
 
​មកទល់ពេលនេះ វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​បានសម្លាប់​មនុស្ស ២៦​នាក់ ព្រមទាំង​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រាប់ពាន់​ខ្នង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ដី​ជាង ៣,៦ លាន​ហិកតា​ផង​។ រីឯ​ចំនួន​សត្វ​ដែល​ឆេះ​ងាប់ និង​របួស ត្រូវបាន​គេ​ប៉ាន់​ស្មានថា​បាន​កើនឡើង​ដល់​១​ពាន់​លាន​ក្បាល​ទៅហើយ​។​
 
​ក្រៅពី​ក្រុម​កីឡាករ​វាយ​កូន​បាល់​ខាងលើ កាលពី​សប្តាហ៍​មុន​កំពូល​អ្នក​ប្រណាំង​រថយន្ត Formula One លំដាប់​ពិភពលោក Lewis Hamilton ក៏បាន​ប្រកាស​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ ដើម្បី​សម្រួល​ដល់​ការជួយ​សង្គ្រោះ​សត្វព្រៃ​ស្ថិតក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី ដែល​អូសបន្លាយ​រយៈពេល​ជិត​៤​ខែ​មកហើយ​៕


​Rafael Nadal អោបអ្នកពន្លត់អគ្គិភ័យជាស្ត្រីរបស់អូស្ត្រាលី

Tag:
 ភ្លើង​ឆេះ​ព្រៃ​
  អូស្ត្រាលី​
  វាយ​កូន​បាល់
© រក្សាសិទ្ធិដោយ thmeythmey.com