ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
អាមេរិកផ្តល់៧៥០០០ដុល្លារលើការអភិរក្សសម្លៀកបំពាក់ជនរងគ្រោះនៅទួលស្លែង
16, Jan 2020 ,
9:59 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ភ្នំពេញ៖ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ឥតសំណងចំនួន៧៥,០០០ដុល្លារ ដល់កម្ពុជា សម្រាប់អភិរក្សសម្លៀកបំពាក់ជនរងគ្រោះនៅមន្ទីឃុំឃាំងស២១ ឬជាសារមន្ទីរទួលស្លែង។ ថវិកានេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងលោកW. Patrick Murphy ឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជា ជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦មករា។
អត្ថបទទាក់ទង
អាមេរិកផ្ដល់ជំនួយសម្រាប់ការរក្សាទុកសម្លៀកបំពាក់ខ្មែរក្រហមក្នុងសារមន្ទីរទួលស្លែង
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ជំនួយថវិកាខាងលើនេះ បានស្ថិតនៅក្នុងគម្រោងស្តីពី«ការអភិរក្សវត្ថុជាតិពន្ធ នាសតវត្សទី២០ នៅសារមន្ទីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដំណាក់កាលទី២នៅភ្នំពេញ» ក្នុងការចូលរួមអភិរក្សបេតិកភណ្ឌកម្ពុជា និងបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងអាមេរិក ជាមួយអាជ្ញាធរនានារបស់កម្ពុជា ដើម្បីចងក្រងឯកសារពីអំពើឃោឃៅនៅក្នុងសម័យខ្មែរក្រហម។
គម្រោងនេះ អនុវត្តដោយសារមន្ទីរទួលស្លែង ក្រោមជំនួយបច្ចេកទេសរបស់លោកស្រី Julia Brennan ជនជាតិអាមេរិក ដែលជាអ្នកជំនាញផ្នែកការងារអភិរក្សវាយនភណ្ឌ នៅទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Julia នឹងជួយបណ្តុះបណ្តាលដល់បុគ្គលិកសារមន្ទីរ ឱ្យមានលទ្ធភាពដែលអាចបន្តការងារគម្រោងដោយខ្លួនឯងបាន ដោយផ្តោតទៅលើការបណ្តុះបណ្តាល ការអភិរក្ស ការកំណត់ស្ថានភាពវត្ថុសម្រាប់អភិរក្ស ការថែទាំវត្ថុទូទៅ ការរៀបចងក្រងឯកសារកាតាឡុកនិងជ្រើសរើសវត្ថុពីសុមច្ច័យវាយនភណ្ឌជាង៥០០០ ដែលអាចដាក់តាំងបង្ហាញបានរយៈពេលយូរ។
កាលពីឆ្នាំ២០១៧ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលថវិកាចំនួន ៥៥,៥០០ ដុល្លារ សម្រាប់គម្រោងអភិរក្សនាដំណាក់កាលដំបូង។ គម្រោងនេះ ជាសមិទ្ធផលដំបូងដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការចងក្រងឯកសារនិងអភិរក្សសម្លៀកបំពាក់ជនរងគ្រោះមន្ទីរស-២១ ដែលរក្សាទុកនៅសារមន្ទីរអស់រយៈពេលជាច្រើទសវត្សរ៍៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សម្លៀកបំពាក់
ស២១
ទួលស្លែង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម