ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ចេះតែមាន​អារម្មណ៍​ក្រៀមក្រំ កុំ​រំលង​អាហារ​ទាំងនេះ​
17, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដឹង​ទេ​ថា​អាហារ​មួយចំនួន​ក៏​ជះឥទ្ធិពល​លើ​អារម្មណ៍​ផងដែរ​។ ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ទល់​បញ្ហា​ចេះតែមាន​អារម្មណ៍​ក្រៀមក្រំ​សឹង​គ្រប់ពេល ៖
 
១. ស្ត្រ​បឺ​រី​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត ក៏ដូចជា​ទប់ទល់​នឹង​អាកា​រៈ​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចេះតែមាន​អារម្មណ៍​ក្រៀមក្រំ ឬ​ចង់​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​ឡើងវិញ ចូរ​បន្ថែម​ស្ត្រ​បឺ​រី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
២. ផ្លែ​ប៉ោម​

​ការទទួល​ទាន​ផ្លែ​ប៉ោម​ជាប្រចាំ​ក៏​អាច​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​គួរឱ្យកត់សម្គាល់​។ ក៏​មិន​ខុសពី​ស្ត្រ​បឺ​រី​ដែរ ផ្លែ​ប៉ោម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ម្យ៉ាងវិញទៀត​ផ្លែឈើ​នេះ​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ផ្សារភ្ជាប់​នឹង​បញ្ហា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
 
៣. សណ្ដែកក្រហម​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​គ្រប់គ្រង​ការបញ្ចេញ​ជាតិ​ស្ករ​ទៅក្នុង​ឈាម​។ ហើយ​អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់ ឬ​មិនអាច​គ្រប់គ្រង​បាន​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
 
៤. មើម​ឆៃថាវ​ក្រហម​

​ការទទួល​ទាន​មើម​ឆៃថាវ​ក្រហម​ជាប្រចាំ​ក៏​ជួយ​ឱ្យ​អ្នករក្សា​បាន​នូវ​អារម្មណ៍​ល្អប្រសើរ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​សារធាតុ Folate និង​ម៉ាញ៉េ​ស្យូ​ម​ក្នុង​មើម​ឆៃថាវ​ក្រហម​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
 
៥. ប៉េងប៉ោះ​

​ប៉េងប៉ោះ​ក៏​ជួយ​ទប់​ទល់នឹង​ជំងឺ​ធ្លាក់ទឹក​ចិត្តបាន​ផងដែរ​តាមរយៈ​សារធាតុ lycopene ដែលមាន​ផ្ទុក​។ ក្រៅពី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត lycopene ក៏​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​។​
 
៦. ត្រី​សាល​ម៉ុ​ន​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រយោជន៍​ណាស់​ក្នុងការ​លើកកម្ពស់​អារ​ម្មណ៍​ល្អ​ទប់ទល់​អាកា​រៈ​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​និង​ស្ដារ​ថាមពល​ឡើងវិញ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ដូច​សាល​ម៉ុ​ន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com