កីឡាជាតិ
ជាតិ
លោក Keisuke Honda ចូលរួម​បង្កើត​ក្លិប​បាល់ទាត់​ថ្មី​មួយ​នៅ​ក្រុង​តូ​ក្យូ​
17, Jan 2020 , 9:43 am        
រូបភាព
ដោយ: រួបរួម
​អតីត​ខ្សែបម្រើ​អន្តរជាតិ​ជប៉ុន Keisuke Honda បានលើកឡើង​ពី​ការចូលរួម​ក្នុង​គម្រោង​បង្កើត​ក្លិប​បាល់ទាត់​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​តូ​ក្យូ បន្ទាប់ពី​លោក​បានបង្ហាញ​វត្តមាន​រយៈពេល​ត្រឹមតែ​១​ខែ​នៅ​ក្លិប Vitesse របស់​ហូ​ឡង់​។​

 
Honda អាយុ​៣៣​ឆ្នាំ បាន​ចុះឈ្មោះ​ក្លិប One Tokyo FC ដើម្បី​ចូល​លេង​នៅ​ក្របខណ្ឌ​លំដាប់​ទី​៤​ជប៉ុន Tokyo Shakaijin Soccer League​។ ក្លិប​ថ្មី​នេះ មាន​វ៉ិ​ប​សាយ​ផ្ទាល់ខ្លួន https://onetokyo.jp/ ដែល​បង្ហាញថា Honda គឺជា​ម្ចាស់​។​
 
​តាម​ការផ្សាយ​របស់ CNA ក្លិប One Tokyo FC នឹង​បើក​ការធ្វើ​តេ​ស្តិ៍​សមត្ថភាព​កីឡាករ​នា​ថ្ងៃទី​២៤ ខែមករា​។​
 
Honda ជា​អតីត​ខ្សែបម្រើ​ជម្រើសជាតិ​ជប៉ុន ដែល​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup បី​លើក និង​ធ្លាប់​លេង​ឲ្យ​ក្លិប AC Milan, CSKA Moscow និង​បណ្តា​ក្លិប​ជាច្រើន​ទៀត​។ ចុងក្រោយ​លោក​បាន​លេង​ឲ្យ​ក្លិប​ហូ​ឡង់ Vitesse បាន​ត្រឹម​៦​ខែ​។​
 
​លោក​ក៏​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ ក្រោម​កិច្ចសហការ​ជាមួយ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix Dalmas៕

Tag:
 Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com