ជាតិ
សង្គមជាតិ
កម្ពុជា​-​វៀតណាម នឹង​ចុះហត្ថលេខា​លើ​កិច្ចសហការ​នគរបាល​ឆ្នាំ​២០២០
17, Jan 2020 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​១៧ ដល់ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០​។​


 
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងមហាផ្ទៃ ដែល​ចេញ​នៅ​ថ្ងៃទី​១៦ ខែមករា បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការបន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ប្រចាំឆ្នាំ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម​។​
 
​សេចក្តីជូនដំណឹង បញ្ជាក់ថា សម្តេច ស ខេង នឹង​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ និង​ចុះហត្ថលេខា​ជាមួយគ្នា លើ​ផែនការ​នៃ​សហប្រតិបត្តិការ​ឆ្នាំ​២០២០ ដោយ​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​តួនាទី និង​ភារកិច្ច​កងកម្លាំង​នគរបាល ក្នុងការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម និង សណ្តាប់ធ្នាប់​សាធារណៈ​៕

Tag:
 កម្ពុជា​
  វៀតណាម​
  កិច្ចសហការ​នគរ​ន​គរ​បាល
© រក្សាសិទ្ធិដោយ thmeythmey.com