ជាតិ
សង្គមជាតិ
សមត្ថកិច្ច មិន​ឲ្យ​ដុត​ផាវ​-​កាំជ្រួច និង បង្ក​សំឡេង​ផ្ទុះ​ផ្សេងៗ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​
17, Jan 2020 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយ​ឧ​ត្ត​ម​សេនីយ៍  នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ណែនាំ​មន្ត្រី​ថ្នាក់ក្រោម​របស់លោក ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ដាស់តឿន​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​ទៀន​-​ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿង​ឆេះ ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ បង្ក​សំឡេង​ផ្ទុះ​ផ្សេងៗ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​។


 
​ជាមួយគ្នានេះ លោក  នេ​ត សាវឿន ប្រាប់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ប្រមូល​កម្លាំង​និង​ធ​ម្យោ​បាយ​ប្រចាំការ ដើម្បី​ត្រៀម​ចេញ​ធ្វើ​អន្តរាគមន៍​ពន្លត់​និង​សង្គ្រោះ​ក្នុង​ហេតុការណ៍​អគ្គិភ័យ ដែល​អាច​កើតឡើង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។ តាមរយៈ​សេចក្តីណែនាំ​នៅ​ថ្ងៃទី​១៦ ខែមករា លោក បាន​ប្រាប់​ឲ្យ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​ទី​អារាម ព្រះវិហារ​ចិន​-​វៀតណាម​-​កូរ៉េ ក៏ដូចជា​កន្លែង​ទី​សក្ការបូជា និង​រមណីយដ្ឋាន​នានា ដែល​ប្រារព្ធ​ពិធីបុណ្យ​នេះ​។ 
 
​លើសពីនេះ លោក​អគ្គស្នងការ បាន​ជំរុញ​ឲ្យ​កងកម្លាំង យកចិត្តទុកដាក់​រៀប​ចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ដោយ​សុវត្ថិភាព​៕ 
 

Tag:
 ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com