ជាតិ
អាហារូបករណ៍អូស្ត្រាលីសម្រាប់និស្សិតកម្ពុជាឆ្នាំសិក្សា២០២១ នឹងបើកទទួលពាក្យពីខែកុម្ភៈ
× ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដល់កម្ពុជា សម្រាប់ឆ្នាំសិក្សា២០២១។ នេះបើតាមសេក្ដីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលចេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
ក្រសួង ប្រាប់ អ្នកដែលមានបំណងចង់ដាក់ពាក្យសុំអាហារូបករណ៍នេះ ឬចង់ដឹងពីព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ
www.australiaawards.gov.au ឬ គេហទំព័រ
www.australiaawardscambodia.org។ ការទទួលពាក្យសុំអាហារូបណ៍នេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com