«​ទន់​» មាន​សូរសៀង​ដូចនឹង​ពាក្យ​«​ទុន​»​តែមាន​ខ្លឹមសារ​ខុសគ្នា​
ពីនេះ ពីនោះ / មិនយល់...!
«​ទន់​» មាន​សូរសៀង​ដូចនឹង​ពាក្យ​«​ទុន​»​តែមាន​ខ្លឹមសារ​ខុសគ្នា​
18, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វី​ដ្បិត​រវាង​ពាក្យ​ទាំងពីរ​នេះ​មាន​សូរសៀង​ស្រដៀង​គ្នា​ក៏ពិតមែន តែ​អត្ថន័យ​ខុសគ្នា​ដាច់ស្រឡះ​តែម្តង​។ វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បានបញ្ជាក់​ខ្លឹមសារ​ខុសគ្នា​រវាង​ពាក្យ​ទាំងពីរ​នេះ​។​



 «​ទន់​»​សំដៅលើ បត់បែន​, ពត់​បាន ច្របាច់​ច្របល់​បាន​,​មិន​បាក់​មិន​បែក​។ និយាយ​ទន់ភ្លន់​,​ឬ​ក​ពារ​ទន់ភ្លន់​។ «​ទន់​»​មានន័យ​ម្យ៉ាងទៀត​ដែល​ផ្ទុយ​ពី​ពាក្យ​«​រឹង​»​។ 
 
​ចំណែក​ពាក្យ​«​ទុន​»​វិញ សំដៅលើ​ប្រាក់​ដើម​,​របស់​ដើម​,​ប្រាក់ ឬ​ជា​របស់​សម្រាប់​ចាយ សម្រាប់​ប្រកប​កិច្ចការ ឲ្យ​ចម្រើន​ប្រយោជន៍​ឡើង​។ ដើមទុន​,​ខាត​ទុន ជាដើម​។ 
 
​នៅក្នុង​វចនានុក្រម​ខ្មែរ​មាន​ពាក្យ​ជាច្រើន​ទៀត ដែលមាន​សូរសៀង​ដូចគ្នា តែ​ន័យ​ខុសគ្នា​។ នោះ​មាន​ជា​ពាក្យ គុណ​,​គន់ ឬ​គុន​, កោត​,​កោដិ​,​កោដ្ឋ​, កា​,​ការ​,​កាណ៍ និង​ការណ៍​, កំពុង​,​កំពង់ ជាដើម​។ ពាក្យ​ទាំងនេះ​គេ​កំណត់ថា ជា​សន្ទានុក្រម​សទិសសូរ​(​ពាក្យ​ដែលមាន​សូរសព្ទ​ដូចគ្នា តែ​អត្ថន័យ​ខុសគ្នា​)៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com