ជាតិ
សង្គមជាតិ
កែតម្រូវ៖ កុដិ​មួយ ក្នុងវត្តខ្មែរអាយុកាល​ជាង​១៣០០​ឆ្នាំ នៅកម្ពុជា​ក្រោម ត្រូវ​ឆេះ​ស្ទើរ​ទាំងស្រុង​
17, Jan 2020 , 5:14 pm        
រូបភាព
កុដិអាយុកាលជាង១៣០០ឆ្នាំ ដែលត្រូវភ្លើងឆេះ ក្នុងវត្តបិដក​ត្យា​រាម។ រូបពី ​វិទ្យុ​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម (VOKK)
កុដិអាយុកាលជាង១៣០០ឆ្នាំ ដែលត្រូវភ្លើងឆេះ ក្នុងវត្តបិដក​ត្យា​រាម។ រូបពី ​វិទ្យុ​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម (VOKK)
ភ្នំពេញ​៖ កុដិមួយ ក្នុងវត្ត​បិដក​ត្យា​រាម នៅ​ខេត្ត​ព្រះ​ត្រពាំង ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម  ត្រូវបាន​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង កាលពី​ល្ងាច ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០។ បើតាម​លោក ថាច់ ឡែ​ន ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជាក្រោម អគ្គិភ័យ​នេះ បាន​បង្ក​ឱ្យ​ខូចខាត​ព្រះ​ពុទ្ធរូប សម្ភារ និង​វត្ថុ មានតម្លៃ​ជាច្រើន​។​

 
​មូល​ហេតុដែល​បណ្តាលឱ្យ​មាន​ភ្លើង​ឆាបឆេះកុដិនេះ ត្រូវបាន​គេ​សង្ស័យថា​ឆ្លង​ចរន្តអគ្គិសនី ពី​កុដិ​ដទៃ ហើយ​បន្ត​ឆេះ​រាលដាល​កាន់តែខ្លាំងមកដល់កុដិនេះ។ 
​វិទ្យុ​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម ផ្សាយថា កុដិនេះ សាងសង់​ពី​ឈើ ដំបូល​ប្រក់​ដោយ​ក្បឿង​បុរាណ រនាប​​ធ្វើ​ពី​ឈើ ជញ្ជាំង​បាំង​ដោយ​ក្តារ​នៅ​ខាងក្នុង និង​ផ្នែក​ជាច្រើន​ទៀត តាមរចនា​ប័ទ្ម​ខ្មែរ​ពី​បុរាណ​។

វត្ត​បិដក​ត្យា​រាម ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ភ​វ​វរ្ម័នទី​២  ក្នុង​ឆ្នាំ​៦៤១​គ​.​ស​.​ ដែលរហូតមកដល់ពេលនេះ មានអាយុកាលដល់ទៅជាង១៣០០​ឆ្នាំហើយ។ ចំណែកអាយុកាលកុដិដែលឆេះនេះ មិនទាន់ការប្រភព អះអាងឲ្យច្បាស់នោះទេ ថាមានអាយុកាលប៉ុនណា។ 

ប៉ុន្តែ បុរសម្នាក់ឈ្មោះ ធឿង ដែលធ្លាប់បួសក្នុងវត្តវត្ត​បិដក​ត្យា​រាម បានប្រាប់សារព័តមានថ្មីៗតាមទូរស័ព្ទ ថា កុដិដែលឆេះ ត្រូវបានកសាងឡើងនៅសម័យក្រោយៗនេះទេ។ លោកថាប្រហែលជាត្រូវកសាងពីសម័យបារាំង។
 
កុដិនេះ មើលទៅមានទម្រង់ដូចព្រះវិហារ៕ 


កុដិ ដែលមិនទាន់ត្រូវភ្លើងឆេះ។ រូបពី ​វិទ្យុ​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម (VOKK)

Tag:
 វត្ត​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com