ឆ្នាំ​ថ្មី មី​ជាតិ​ចេញ​ប្រូម៉ូ​សិន​ថ្មី ៣​រសជាតិ​ក្នុង​កេស​តែមួយ​
អត្ថបទពាណិជ្ជកម្ម
ឆ្នាំ​ថ្មី មី​ជាតិ​ចេញ​ប្រូម៉ូ​សិន​ថ្មី ៣​រសជាតិ​ក្នុង​កេស​តែមួយ​
18, Jan 2020 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ មី​ជាតិ ចេញ​ប្រូ​ម៉ូ​សិន​ថ្មី ៣​រសជាតិ​ក្នុង​កេស​តែមួយ ជាមួយ​តម្លៃ​ប្រូ​ម៉ូ​សិន ដើម្បី​អបអរសាទរ ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​២០២០ និង​ចូលឆ្នាំ​ប្រពៃណី​ចិន នៅ​ចុងខែ​មករា ខាងមុខនេះ​។

កេស​មី​ជាតិ សម្រាប់​ប្រូ​ម៉ូ​សិន​ថ្មី​នេះ ត្រូវបាន​រចនា​ដោយ​ប្រើ​ពណ៌​ការ៉ុត​ឆើត ដែល​ងាយស្រួល​ចំណាំ និង​រកមើល​នៅលើ​ទីផ្សារ ដោយ​ក្នុង​មួយ​កេស មាន​មី​ជាតិ រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ ១០​កញ្ចប់ រសជាតិ​ស៊ុប​មាន់ ១០​កញ្ចប់ និង រសជាតិ​ខ​គោ ១០​កញ្ចប់​។​
 
លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ របស់​មី​ជាតិ បាន​លើកឡើងថា​៖ «​ប្រូ​ម៉ូ​សិន ៣​រសជាតិ​ក្នុង​កេស​តែមួយ​នេះ ធ្វើឡើង​ដើម្បី​ផ្តល់​ភាព​ស្រួល ដល់​អ្នក​ដែល​ចង់​ភ្លក្ស​មី​ជាតិ និង​គ្រួសារ​ដែលមាន​សមាជិក មាន​ចំណង់​ចំណូលចិត្ត​ផ្សេងៗ​គ្នា ពីព្រោះ​ទិញ​តែមួយ​កេស​ទេ តែ​អាច​តម្រូវ​ចិត្តបាន​គ្រប់គ្នា​»​។​
 


​តម្លៃ​របស់ មី​ជាតិ ៣​រសជាតិ​ក្នុង​កេស​តែមួយ​នេះ ក៏​ជាត​ម្លៃ​ប្រ​ម៉ូ​សិន​ផងដែរ​។ លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ពន្យល់ថា​៖ «​ធម្មតា បើ​គិត​ជា​កេស មី​ជាតិរស​ជាតិ​ខ​គោ មានតម្លៃ​ថ្លៃ​ជាង រសជាតិ​ស៊ុប​មាន់ និង​សាច់ជ្រូក​ចិញ្ច្រាំ​បន្តិច ប៉ុន្តែ​តម្លៃ​ជា​កេស សម្រាប់​ប្រ​ម៉ូ​សិន​ថ្មី​នេះ គឺ​ស្មើនឹង​តម្លៃ​មី​ជាតិរស​ជាតិ​ស៊ុប​មាន់ និង​សាច់ជ្រូក​ចិញ្ច្រាំ ដែល​ធ្វើ​ឲ្យ​ចំណេញ សម្រាប់​អ្នកទិញ ទៅ​បរិភោគ​ខ្លូន​ឯង និង​ទៅ​លក់រាយ​បន្ត​»​។​
  
​ប្រធាន​ផ្នែក​ទីផ្សារ​រូបនេះ បន្តថា ស្តុក​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ ក៏មាន​កំណត់​ផងដែរ ដូច្នេះ​គួរ​រួសរាន់​ឡើង មុនពេល​មី​ជាតិ​ប្រូ​ម៉ូ​សិន​នេះ មុន​អស់ពី​ស្តុក​។​
  
​គួរបញ្ជាក់​ផងដែរ​ថា មី​ជាតិ ជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ ដែលមាន​រសជាតិ​បែប​ខ្មែរ ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា និង​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់ ម៉ាស៊ីន​ជប៉ុន និង​បច្ចេកវិទ្យា​ជប៉ុន ដើម្បី​ធានា​ឲ្យ​បាន គុណភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ មី​ជាតិ​មាន​បី​រសជាតិ គឺ​សាច់ជ្រូក​ចិញ្ច្រាំ ស៊ុប​មាន់ និង​ខ​គោ​។ មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​៕










Tag:
 មីជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com