អត្ថបទពាណិជ្ជកម្ម
អគ្គនាយក​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា នឹង​ប្រគល់​រង្វាន់​រថយន្ត Porsche Macan ដល់​អ្នកឈ្នះ​ពី​ក្រវិល​កំប៉ុង​នៅ​ថ្ងៃនេះ
18, Jan 2020 , 12:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីបំផុត ការប្រគល់​រថយន្ត​ទំនើប Porsche Macan ស៊េរី​ចុងក្រោយបង្អស់ ជូន​អតិថិជន​ដែល​ត្រូវ​រង្វាន់​ពី ស្រា​បៀរ កម្ពុជា នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែមករា​នេះ ដែល​នឹង​ប្រគល់ជូន​ដោយផ្ទាល់​ដោយ​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក លាង ពៅ (​ភី​ធើរ​)​។
 
​ក្រោយពី​ការផ្ទុះ​ព័ត៌មាន​នៃ​ការរកឃើញ​អ្នកឈ្នះ​រង្វាន់​រថយន្ត​ដ៏​ទំនើប​ខាងលើ​ភ្លាម សាធារណជន​បានដាក់​ចម្ងល់​ថា​តើ​ការប្រគល់​នឹង​ប្រព្រឹត្តទៅ​នៅពេលណា កន្លែង​ណា និង គគ្រឹកគគ្រេង​កម្រិតណា ព្រោះនេះ​ជា​រង្វាន់​ដ៏​ធំ​បំផុត​របស់ ស្រា​បៀរ កម្ពុជា​។ 
 
​បើតាម​ការ​ឱ្យដឹងពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ស្រា​បៀរ កម្ពុជា ក្រុមហ៊ុន​ក៏​នឹង​រៀបចំ​ការប្រគំ​តន្ត្រី​មួយ​ដើម្បី​អបអរសាទរ​ដល់​អ្នក​ឈ្នះ លោក ណុ​យ សុខ​ណេ​ម ផងដែរ​នៅ​បរិវេណ​មុខ​មហោស្រព​កោះ​ពេជ្រ វេលា​ម៉ោង ៨​ល្ងាច​តទៅ ដូច្នេះ​សាធារណជន​អាច​ចូលរួម​ទស្សនា និង​កម្សាន្ត​ដោយ​សេរី​បាន​ផងដែរ​៕  
 










(អត្ថបទពាណិជ្ជកម្ម)





Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com