ជាតិ
សង្គមជាតិ
ការសិក្សា​៖ អ្នកអាន​សៀវភៅ មាន​ទំនាក់ទំនង​សង្គម​ល្អ​ជាង​អ្នក​ចូលចិត្ត​មើល​ទូរទស្សន៍​
11, Jul 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
​អាន​សៀវភៅ​ធ្វើ​ឲ្យ​អ្នក​ឆ្លាត ហើយ​បន្ថែម​ពីលើ​នេះ វា​ក៏បាន​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ចិត្តល្អ យល់ចិត្ត​អ្នកដទៃ ជាពិសេស​មាន​ទំនាក់ទំនង​ល្អ​ក្នុងសង្គម​ផងដែរ​។ ការសិក្សា​ថ្មី​មួយ​នៅ​អង់គ្លេស បានបង្ហាញ​លទ្ធផល​យ៉ាង​ដូច្នេះ​។

 
​សាកលវិទ្យាល័យ Kingston នៅក្នុង​ទីក្រុង​ឡុង​ដ៍ បាន​សិក្សា​លម្អិត​លើ​អ្នកចូលរួម​ចំនួន​១២៤​នាក់ ដោយ​ពួកគេ​ត្រូវបាន​សាកសួរ​ទាក់ទង​នឹង​សៀវភៅ ទូរទស្សន៍ និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​។ ជាមួយគ្នានេះ ក្រុម​អ្នកសិក្សា​ក៏បាន​ធ្វើ​តេ​ស្តិ៍​ពួកគេ​លើ​ជំនាញ​ទំនាក់ទំនង អារម្មណ៍ និង​សកម្មភាព​ផ្សេងៗ​។​
 
​លទ្ធផល​បាន​បង្ហាញថា អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ មាន​ទំនាក់ទំនង​ក្នុងសង្គម​ល្អប្រសើរ​ជាង​អ្នក​ចូលចិត្ត​មើល​ទូរទស្សន៍​។ អ្នកមើល​ទូរទស្សន៍​មួយចំនួនធំ ហាក់ដូចជា​សោះ​អ​ង្កើ​យ​ដាក់​អ្នកដទៃ មិនសូវ​និយម​រាប់អាន ឬ​មិត្តភាព​នោះឡើយ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​បានបង្ហាញ​ថា សៀវភៅ​បែប​អក្សរ​សិ​ល្បិ៍ ហាក់​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ខ្លាំងជាងគេ ជាពិសេស​រឿង​ប្រលោមលោក​។ អ្នកអាន​រឿង​មនោសញ្ចេតនា ភាគច្រើន​តែងតែ​យល់ចិត្ត​អ្នកដទៃ​។ អ្នកអាន​សៀវភៅ​បែប​ទស្សនៈ​សម្បូរ​គំនិត​ប្លែកៗ​ច្រើន រីឯ​អ្នកអាន​រឿង​កំប្លែង ពិតជា​ពូកែ​ខ្លាំងណាស់​លើ​ទំនាក់ទំនង​ក្នុងសង្គម​។​
 
​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Kingston បានបង្ហាញ​លទ្ធផល​នៃ​ការសិក្សា​របស់ខ្លួន​នា​សន្និសីទ British Psychological Society ដែល​រៀបចំ​នៅ​ក្រុង Brighton កន្លងមក ដើម្បី​លើកទឹកចិត្ត​អ្នកអាន​សៀវភៅ​ទាំងអស់​៕

Tag:
 ការអាន​
  សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com