ជាតិ
ប្រហុកជាប្រភពប្រូតេអ៊ីនដ៏សំខាន់មួយ ដែលពលរដ្ឋកម្ពុជាទទួលបានពីត្រីទឹកសាប សកម្មភាពទិញ-លក់ត្រីរៀល និងការធ្វើត្រីប្រហុករបស់ប្រជាជនខ្មែរនៅតាមដងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
× ប្រជាជនកម្ពុជា បានទទួលប្រភពប្រូតេអ៊ីន ស្ទើរ៨០ភាគរយ ពីត្រីទឹកសាប។ ក្រៅពីប្រូតេអ៊ីនពីត្រីទឹកសាបស្រស់ ប្រហុកក៏ជាប្រភពប្រូតេអ៊ីនដ៏សំខាន់ សម្រាប់ជាម្ហូបអាហារប្រចាំថ្ងៃមួយផងដែរ។ ជារៀងរាល់ឆ្នាំ ប្រជាជនរស់នៅតាមដងទន្លេសាប និងទន្លេមេគង្គ បានប្រមូលផ្តុំគ្នាធ្វើត្រីប្រហុកសម្រាប់ទុកធ្វើម្ហូបពេញមួយឆ្នាំ។ អំឡុងពេលទឹកហូរត្រឡប់ចេញពីបឹងទន្លេសាបមកវិញ ចាប់ពីចុងខែកញ្ញា និងដើមខែតុលា រហូតដល់ខែគុម្ភៈ ត្រីជាច្រើនប្រភេទរាប់លានក្បាល ក៏បានធ្វើចរាចរផ្លាស់ទីចេញមកជាមួយផងដែរ នោះគឺជារដូវធ្វើត្រីប្រហុកប្រចាំឆ្នាំ។
សូមទស្សនាវីដេអូស្តីអំពីសកម្មភាពធ្វើត្រីប្រហុករបស់ប្រជាជនខ្មែរនៅតាមដងទន្លេសាបដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com