ជាតិ
ប្រហុក​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​មួយ ដែល​ពលរដ្ឋ​កម្ពុជា​ទទួលបាន​ពី​ត្រី​ទឹកសាប
18, Jan 2020 , 7:29 pm        
រូបភាព
​សកម្មភាព​ទិញ​-​លក់​ត្រី​រៀល និង​ការធ្វើ​ត្រី​ប្រហុក​របស់​ប្រជាជន​ខ្មែរ​នៅតាម​ដង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា
​សកម្មភាព​ទិញ​-​លក់​ត្រី​រៀល និង​ការធ្វើ​ត្រី​ប្រហុក​របស់​ប្រជាជន​ខ្មែរ​នៅតាម​ដង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា
ដោយ:
​ប្រជាជន​កម្ពុជា បានទទួល​ប្រភព​ប្រូតេអ៊ីន ស្ទើរ​៨០​ភាគរយ ពី​ត្រី​ទឹកសាប​។ ក្រៅពី​ប្រូតេអ៊ីន​ពី​ត្រី​ទឹកសាប​ស្រស់ ប្រហុក​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់ សម្រាប់​ជា​ម្ហូបអាហារ​ប្រចាំ​ថ្ងៃមួយ​ផងដែរ​។ ជា​រៀងរាល់ឆ្នាំ ប្រជាជន​រស់នៅ​តាម​ដង​ទន្លេសាប និង​ទន្លេមេគង្គ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​ត្រី​ប្រហុក​សម្រាប់​ទុក​ធ្វើ​ម្ហូប​ពេញ​មួយឆ្នាំ​។ អំឡុងពេល​ទឹក​ហូរ​ត្រឡប់​ចេញពី​បឹង​ទន្លេសាប​មកវិញ ចាប់ពី​ចុងខែ​កញ្ញា និង​ដើមខែ​តុលា រហូតដល់​ខែ​គុ​ម្ភៈ  ត្រី​ជាច្រើន​ប្រភេទ​រាប់លាន​ក្បាល ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចេញមក​ជាមួយ​ផងដែរ នោះ​គឺជា​រដូវ​ធ្វើ​ត្រី​ប្រហុក​ប្រចាំឆ្នាំ​។ 



សូម​ទស្សនា​វីដេអូ​ស្តីអំពី​សកម្មភាព​ធ្វើ​ត្រី​ប្រហុក​របស់​ប្រជាជន​ខ្មែរ​នៅតាម​ដង​ទន្លេសាប​ដូចតទៅ​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com