នាយ​យ៉ាន​សួរ​ជីកឫស​ជីក​គល់​រឿង​សំរាម​ដែល​គេ​ចោល​ក្នុង​ធី​ធ្លា​ព្រះរាជដំណាក់​កែប
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នាយ​យ៉ាន​សួរ​ជីកឫស​ជីក​គល់​រឿង​សំរាម​ដែល​គេ​ចោល​ក្នុង​ធី​ធ្លា​ព្រះរាជដំណាក់​កែប
18, Jan 2020 , 9:29 pm        
រូបភាព
​កែប​៖ នាឱកាស​ធ្វើដំណើរ​កម្សាន្ត​ដំណាច់ឆ្នាំ​ជាមួយ​ក្រុមការងារ​នៃ​សារព័ត៌មាន​ថ្មីៗ​នៅ​ខេត្ត​កែប នា​យ៉ាន​បាន​ឆ្លៀត​ផលិត​ព័ត៌មាន​ពី​កន្លែង​នោះ​។ យ៉ាន​បាន​ចាប់អារម្មណ៍​ធ្វើ​ព័ត៌មាន​វី​ឌី​អូ​មួយ​អំពី​បញ្ហា​ចោល​សំរាម​ចូលក្នុង​ទីធ្លា​ផ្នែក​ខាងក្រោយ​នៃ​ព្រះរាជដំណាក់​កែប​។ បើតាម​ការសាកសួរ​អ្នករស់នៅ​ក្បែរ​ព្រះរាជដំណាក់​នេះ សំរាម​ដែល​នាយ​យ៉ាន​បានឃើញ​នេះ​ក្នុង​របង​ព្រះរាជដំណាក់​គឺ​មិនមែន​ត្រូវបាន​ចោល​ដោយ​អ្នកភូមិ​ដែល​រស់នៅ​ទីនេះ​នោះទេ​។ សំរាម​នេះ​ត្រូវបាន​ចោល​ដោយ​កម្មករសំណង់​ដែល​មក​ធ្វើការ​នៅក្បែរ​ទីនេះ បើទោះបី​ជាមាន​បិទ​ក្រដាស​សរសេរ​ហាម​ចោល​សំរាម​ក៏ដោយ​។ តែ​យ៉ាងណា​ជាប្រចាំ អ្នកធ្វើការ​ក្នុង​ព្រះរាជដំណាក់ នឹង​សម្អាត​សំរាម​ទាំងនោះ មិន​ទុក​ឡើយ​។ ក្រៅពីនេះ យ៉ាន​ក៏បាន​ជជែក​គ្នា​ជាមួយ​អ្នកស្រី​ម្នាក់​អំពី​ការប្រើប្រាស់ និង​ទុកដាក់​សំរាម ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។​


 
​សូម​ទស្សនា​បទ​យកការណ៍​ជា​វី​ឌី​អូ​របស់​នាយ​យ៉ាន ដូចតទៅ​នេះ​៖
 

Tag:
 សំរាម​
  ព្រះរាជដំណាក់​កែប​
© រក្សាសិទ្ធិដោយ thmeythmey.com