អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន MAZDA រៀបចំ​ព្រឹត្តិ​ការចាប់​រង្វាន់​មាស​សុទ្ធ​សរុប​១២ គីឡូក្រាម ជូន​អតិថិជន​
18, Jan 2020 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​លក់​រថយន្ត Mazda បានរៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ នា​រាត្រី​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ គឺ​ការចាប់​រង្វាន់​មាស​សុទ្ធ​សរុប ១២ គីឡូក្រាម រដូវ​កាល​ទី​៣ របស់ខ្លួន​ជូន​អតិថិជន​ដែល​បាន​ជាវ​រថយន្ត Mazda​។ កម្មវិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ អគារ​ដឺ​ព្រី​មៀ​សែន​សុខ ដោយមាន​ការចូលរួម​ពី​សំណាក់​អតិថិជន​របស់ Mazda សរុប​ជាង​២ ពាន់​នាក់​។​
 
 
​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​មាស​សុទ្ធ​សរុប​១២​គីឡូក្រាម ដែល​រង្វាន់​ធំជាងគេ​មាស​សុទ្ធ​ដល់​ទៅ ២​គីឡូក្រាម នោះ បាន​ទៅលើ​អតិថិជន​ឈ្មោះ Mak Loem មកពី​ខេត្តកណ្តាល ដែល​បាន​ជាវ​រថយន្ត Mazda BT-50 Thunder 2.2 លីត្រ​។ ដោយឡែក​អតិថិជន​បន្ទាប់ ដែល​ឈ្នះ​រង្វាន់​មាស​សុទ្ធ កន្លះ​គីឡូ បាន​ទៅលើ ក្រសួងបរិស្ថាន ដែល​បាន​ជាវ​រថយន្ត Mazda BT-50 ។ ចំណែក​អតិថិជន​បន្ទាប់ ដែល​បានឈ្នះ​រង្វាន់​មាស​សុទ្ធ ២​តម្លឹង ចំនួន​បី​រង្វាន់ បាន​ទៅលើ អតិថិជន​ឈ្មោះ Chhit Sreypeoy នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ជាវ​រថយន្ត Mazda BT-50 Thunder 3.2 លីត្រ អតិថិជន​ទី​ពីរ​ឈ្មោះ Khiev Samrith ដែល​បាន​ជាវ​រថយន្ត Mazda BT-50 Thunder 2.2 លីត្រ និង​អតិថិជន​ចុងក្រោយ​ឈ្មោះ Van Da ដែល​បាន​ជាវ​រថយន្ត Mazda BT-50 Thunder 3.2 លីត្រ​។ ក្រៅពីនេះ ក៏មាន​រង្វាន់​មាន​សុទ្ធ ១​តម្លឹង មាស​សុទ្ធ​៥​ជី​ជាច្រើន​រង្វាន់ ហើយ​អតិថិជន​ដែល​មិន​បានឈ្នះ​រង្វាន់​ធំ គឺ​ទទួលបាន​មាស​សុទ្ធ​១​ជី​គ្រប់ៗ​គ្នា​។​


 
​លោកស្រី អ៊ុន កញ្ញា នាយក​គ្រប់គ្រង នៅ​ក្រុមហ៊ុន​លក់​រថយន្ត MAZDA បាន​ឲ្យ​ដឹងថា  ក្រុមហ៊ុន អេ​ច ជី ប៊ី គ្រុប រៀបចំ​កម្មវិធី​ជប់លៀង​នេះ​ឡើង គឺ​ដើម្បី​ថ្លែងអំណរគុណ និង​អបអរសាទរ​ដល់​អតិ​ថិ​ជន MAZDA ដែល​បាន​ជាវ​រថយន្ត​ជាង ២,០០០​គ្រឿង ក្នុងឱកាស​ប្រូ​ម៉ូ​សិន​មាស​សរុប​១២​គីឡូ រដូវ​កាល​ទី​បី​នេះ​។ កម្មវិធី ក៏​ដើម្បី​ផ្តល់នូវ​ភាពសប្បាយ​រីករាយ ក៏ដូចជា​ការជួបជុំ​រីករាយ បង្កើត​មិត្តភាព និង​បង្កើត​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​ផងដែរ​។​
 
​លោកស្រី​បន្តទៀតថា​៖«​អតិថិជន​ដែល​ជាវ​រថយន្ត  Mazda មិន​ត្រឹមតែ​បានទទួល​រថយន្ត​ថ្មី ល្អ​ស្អាត សុ​វត្តិភាព ហើយ​តម្លៃ​វិញ​គឺ​ពិសេស  ថែមទាំង​ទទួលបាន​កាដូ​មាស​សុទ្ធ និង​ពិធីជប់លៀង​ជួបជុំ សប្បាយ ជាមួយ​ក្រុមគ្រួសារ​Mazda​ថែម​ទៀតផង​»​។​
 
MAZDA គឺជា​រថយន្ត​ដែល​ឈានមុខ​គេ​បំផុត​នៅលើ​ពិភពលោក នឹង​ជា​រថយន្ត​ទំនើប​បំផុត​នាពេល​បច្ចុប្បន្ន​៕












 
(​អត្ថបទ​ពា​ពិ​ជ្ជ​កម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com