ជាតិ
អាជ្ញាធរ​បើក​បង្ហូរទឹក​ស្ទឹង​សៀមរាប ដើម្បី​ជួសជុល​ទ្វារ​ទឹក​អាង​ក្រពើ​
18, Jan 2020 , 5:24 pm        
រូបភាព
​សៀមរាប​៖ តាំងពីដើម​ខែម​ករាម​ក ទឹកស្ទឹង​សៀមរាប កាន់តែ​រាក់​ទៅៗ ដែល​ធ្វើ​ភ្ញៀវទេសចរ ចម្លែក​ចិត្ត​បន្ដិច​។ ទឹកស្ទឹង​ដែល​ចេះតែ​រាក់​ទៅៗ គឺ​បណ្តាលមកពី អាជ្ញាធរ​បាន​បើក​បង្ហូរ​ទឹកស្ទឹង​ចេញ កាលពីដើម​មករា ដើម្បី​ជួសជុល​ទ្វារ​ទឹក​អាង​ក្រពើ ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​។

  
 
​លោក សុខ ថុល នាយក​រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការជួសជុល​ទ្វារ​ទឹក​អាង​ក្រពើ​នេះ គឺ​ដើម្បី​រក្សា​ទឹកបាន​ច្រើនជាង​មុន សម្រាប់​ការធ្វើ​ពិធី​ផ្សេងៗ ដូចជា​ពិធីបុណ្យ​អុំទូក ក៏ដូចជា​សម្រាប់​ស្រោចស្រព​ស្រែប្រាំង​កសិករ​នៅ​ផ្នែក​ខាងក្រោម​។ ការងារ​នេះ​គ្រោង​បញ្ចប់​នៅក្នុង​ខែកុម្ភៈ​ខាងមុខ​៕
 

Tag:
 ស្ទឹង​សៀមរាប​
  អាង​ក្រពើ​
© រក្សាសិទ្ធិដោយ thmeythmey.com