កីឡាអន្តរជាតិ
អន្តរជាតិ
Conor McGregor ផ្ដួល Cowboy មិនដល់១នាទី
19, Jan 2020 , 1:00 pm        
រូបភាព
កីឡាករវាយដាក់ទ្រុងជនជាតិអៀឡង់ Conor McGregor បានផ្តួល Donald Cerrone ឬ ​Cowboy  ក្នុងរយៈ​ពេល​មិន​ដល់ ១នាទី លើ​សង្វៀន​ប្រកួត OctagonLag ​នៅទីក្រុង Vegas។ 


កីឡាករវាយដាក់ទ្រុងជនជាតិអៀឡង់ Conor រហ័សនាម The Notorious  បានយកឈ្នះជើងចាស់  Cowboy ត្រឹមតែ ៤០​វិនាទីប៉ុណ្ណោះលើសង្វៀនប្រកួត Octagon  នៅទីក្រុង Lag Vegas បន្ទាប់ពីអ្នកប្រយុទ្ធរូបនេះ បានប្រកាសចូលសង្វៀន UCF វិញ។

Conor បាននិយាយលើសង្វៀនប្រកួតភ្លាមៗថា៖ «ខ្ញុំបានបង្កើត ប្រវត្តិសាស្ត្រថ្មីក្នុងយប់នេះ»។ Conor ម្ចាស់ខ្សែក្រវាត់ក្នុង ២ប្រភេទទម្ងន់ស្រាល និងទម្ងន់មធ្យមផ្សេងគ្នា ក្នុងស្ថាប័ន UFC ។ 

Donald Cerrone គឺអ្នកលេងគុនចម្រុះជើងចាស់ជនជាតិ អាមេរិក ដែលកាន់កំណត់ត្រាឈ្នះ ច្រើនជាងគេ និងឈ្នះដោយផ្ដួលដៃគូសន្លប់ច្រើនជាងគេ៕


© រក្សាសិទ្ធិដោយ thmeythmey.com