អត្ថបទពាណិជ្ជកម្ម
បង្ហាញមុខ​ឈ្នះ​រង្វាន់​ធំ ទី​២ ក្នុងពេល​ប្រគល់​រង្វាន់​ឡាន​ទំនើប Porsche Macan ដល់​អ្នកឈ្នះ​ដំបូង​គេ ពី​ស្រា​បៀ​កម្ពុជា
19, Jan 2020 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មហាជន​ប្រាកដជា​ច្រណែន​ខ្លាំងណាស់​ហើយ​មើលទៅ ជាមួយ​ព័ត៌មាន​អំពី​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប Porsche Macan ទី​២ កាលពី​ម្សិលមិញ បានបង្ហាញ​មុខ​ភ្លាមៗ​តែម្តង បន្ទាប់ពី​លោក​អគ្គ​នាយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក ភី​ធើរ លាង បាន ប្រគល់​ដោយ​ផ្ទាល់ដៃ នូវ​រថយន្ត​ទំនើប​សេ​រ៊ី​ចុងក្រោយ​នេះ ទៅ​ដល់ដៃ​អ្នកឈ្នះ​រង្វាន់​ដំបូង​គេ​បំផុត រួចរាល់​កាលពី​ល្ងាច​មិញ​នោះ​។
 
​លោក​អគ្គនាយក​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​ចូលរួម​អបអរសាទ​ដល់​លោក ណុ​យ សុខ​ណេ​ម ដែលមាន​សំណាង​ឈ្នះ​បាន​រង្វាន់​ធំ​ដំបូង​គេ​បង្អស់ ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា ហើយ​សង្ឃឹមថា រង្វាន់​ឡាន​ទំនើប​ដែលមាន​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​នេះ នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​វិជ្ជមាន​ក្នុង​ជីវិត​របស់លោក និង​ក្រុមគ្រួសារ​ផងដែរ​»​។​
 
​លោក​អគ្គនាយក ក៏បាន ប្រកាស​ភ្លាមៗ​ដែរ​នូវ​ព័ត៌មាន​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ទី​២ នាឱកាស​សំណេះសំណាល​របស់លោក​នេះ​។  «​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល ដែល​ទទួលបាន​ដំណឹង​ពី​ក្រុមការងារ​ថា មាន​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ទី​២ កាលពី​រសៀល​ថ្ងៃមិញ​មួយទៀត​»​។   
 
​លោក​ក៏បាន​ណែនាំ​អ្នកឈ្នះ​រង្វាន់​ទី ២ នេះ ឲ្យ​មហាជន​បាន​ស្គាល់មុខ​ភា្ល​មៗ​តែម្តង ស្របពេល​អ្នកឈ្នះ​រង្វាន់​ទី​១ ទើបតែ​ទទួលបាន​ឡាន​ទំនើប​គាត់ កាលពី​ល្ងាច​មិញ​នោះ​។  តែ​យ៉ាងណា បន្ថែម​អំពី​អ្នកឈ្នះ​រង្វាន់​ទី​២​នេះ នឹង​លាតត្រដាង​នៅពេល ឆាប់ៗ​នេះ​។ 


 
​រីឯ​លោក ណុ​យ សុខ​ណេ​ម ដែលជា​អ្នកឈ្នះ​រង្វាន់​ទី​១ វិញ​បានបង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​រង្វាន់​រថយន្ត​ទំនើប​ដែល​ខ្លួន​បានឈ្នះ​នោះ​។ លោក សុខ​ណេ​ម និយាយថា​៖«​ខ្ញុំ​មិនដែល​ប៉ង់​ទាល់តែសោះ​ថា មានសំណាង​ជិះឡាន​ទំនើប​តម្លៃ​រាប់ម៉ឺន​ដុល្លារ​អីចឹង​សោះ​។ វា​សឹងតែ​ជាការ​យល់សប្តិ​ទៅហើយ​សម្រាប់​ខ្ញុំ​ជាមួយ​រង្វាន់​នេះ ហើយ​ខ្ញុំ​តែង​គិតថា​រង្វាន់​ធំ គេ​ទុក​ឲ្យ​តែ​គ្នា​គេ​តែប៉ុណ្ណោះ​។ តែ​ពេល​ខ្ញុំ​ពិតជា​សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន ស្រា​បៀ​កម្ពុជា ដែល​បាន​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ដឹងខ្លួន​ថា នេះ​វា​មិនមែន​ជាការ​យល់សប្តិ​នោះទេ ហើយ​ការគិត​របស់ខ្ញុំ​ក៏​មិនត្រូវ​ដែរ​»​។​
 
​គួររម្លឹកថា លោក ណុ​យ សុខ​ណេ​ម បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ទួល​ពង្រ ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ជា​អតិថិជន​មានសំណាង​ដំបូង​គេ​បង្អស់ ដែល​គាស់​ត្រូវ​រង្វាន់​រថយន្ត​ដ៏​ទំនើប Porsche Macan នា​យប់​ឆ្លង​ឆ្នាំ​សកល​កន្លងទៅនេះ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com