ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
គណៈសង្ឃនាយក មិនចង់ឃើញសំណង់បេតិកភណ្ឌពុទ្ធសាសនា ត្រូវបំផ្លាញដូចករណីនៅកំពង់ធំ និងកំពង់ឆ្នាំង
19, Jan 2020 ,
3:12 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ គណៈសង្ឃនាយក បានជូនដំណឹងឲ្យព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការវត្ត សុំការអនុញ្ញាតពីអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធ មុននឹងរុះរើ ជួសជុល វាយកម្ទេច កុដិ វិហារ សាលា ហោត្រៃ ធម្មមន្ទីរ បណ្ណាល័យ ដងទង់ និងគំនូរបុរាណ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈសង្ឃនាយក ចុះថ្ងៃទី ១៧ ខែមករា។
គណៈសង្ឃនាយក ពន្យល់ថា ការធ្វើដូច្នេះ គឺដើម្បីជៀសវាងការបាត់បង់ និងខូចទ្រង់ទ្រាយដើមនូវបេតិកភណ្ឌព្រះពុទ្ធសាសនា ដូចករណីកម្ទេចព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌជាតិ នៅក្នុងខេត្តកំពង់ធំ និងសាលាធម្មមន្ទីរបុរាណ ក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងករណីមានការរុះរើ ជួសជុល វាយកម្ទេច សំណង់បេតិកភណ ឬសំណង់ពុទ្ធសាសនាបុរាណ គ្មានការអនុញ្ញាតពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធ ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការ ត្រូវទទួលខុសត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងដដែល។
អត្ថបទទាក់ទង
ធម្មសភាអាយុកាល៧០ឆ្នាំនៅវត្តយាយទេព ត្រូវកម្ទេចចោល ដោយសារចាស់ទ្រុឌទ្រោម
គួររំឭកថា កន្លងមកសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនា នៅតាមវត្តអារាមមួយចំនួន ត្រូវបានរុះរើ និងវាយកម្ទេចចោល ក្រោមហេតុផលសំណង់មានសភាពចាស់ទ្រុឌទ្រោម។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ វិហារក្នុងវត្តឥន្ទ្រីសំវរៈ (វត្តកំពង់ធំ) នៅទីរួមខេត្តកំពង់ធំ ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌជាតិ ត្រូវបានវាយកម្ទេចចោល។ ដោយឡែកកាលពីពេលថ្មីៗនេះ សាលាធម្មមន្ទីរអាយុកាល៧០ឆ្នាំ នៅក្នុងវត្តទេពធីតារាម ឬហៅវត្តយាយទេព ក៏ត្រូវកម្ទេចចោល ដោយសារមូលហេតុសំណង់ចាស់ទ្រុឌទ្រោមដែរ៕
រូបភាពវត្តឥន្ទ្រីសំវរៈ ឬហៅ វត្តកំពង់ធំ នៅក្នុងទីរួមខេត្តកំពង់ធំ៖
រូបភាពសាលាធម្មមន្ទីរក្នុងវត្តទេពធីតារាម នាខេត្តកំពង់ឆ្នាំង៖
រូបភាពពីហ្វេសប៊ុកលេខាធិការដ្ឋានគណៈសង្ឃនាយក
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វប្បធម៌
សំណង់
បេតិកភណ្ឌ
ពុទ្ធសាសនា
វត្តអារាម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម