អត្ថបទពាណិជ្ជកម្ម
យុវជន​ម្នា​ក់នៅ​មោងឫស្សី ត្រូវ​រង្វាន់​ឡាន ម៉ា​ស្ដា ពី​គោ​ជល់​
19, Jan 2020 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យុវជន​ក្រីក្រ​ម្នាក់ ឈ្នោះ ឌី ដេ​ត អាយុ​១៨ ឆ្នាំ រស់នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង រត់​យ៉ាង​លឿន​ទៅរក​ទូរស័ព្ទ ដើម្បី​ទូរស័ព្ទ​ទៅរក​ម្ដាយ​ថា គាត់​បានឈ្នះ​រង្វាន់​ឡាន​ពី​គោ​ជល់ នៅពេលដែល​គាត់​មក​ស៊ីឈ្នួល​លក់ដូរ​ឲ្យ​គេ តាម​កម្មវិធី​តាំង​ពិ​ព័ណ៌​ខ្មែរ​ថៃ កាលពី​ថ្ងៃ​១២ ខែមករា ឆ្នាំ​២០២០​។ តែ​ម្ដាយ​គាត់​មិន​ជឿ ហើយ​គាត់​បែរជា​ថា ចាំ​ឲ្យ​មកដល់​ផ្ទះ​ចាំ​ពិភាក្សាគ្នា​។
 
​យុវជន ឌី ដេ​ត រៀបរាប់ថា នៅ​ថ្ងៃ​ដែល​ខ្លួន​ត្រូវ​រង្វាន់​នោះ គាត់​បាន​ចេញទៅ​ងូតទឹក ព្រោះ​លក់​ហត់ និង​អស់កម្លាំង​។ ក្រោយពេល​ងូតទឹក​នៅផ្ទះ​ជួល ក្បែរ​កន្លែង​តាំង​ពិ​ព័ណ៌​នៅ​ទូល​ពង្រ​រួច ក៏​ចេញ​មកវិញ និង​បាន​ទិញ​គោ​ជល់​មួយ​កំប៉ុង​ទឹក​សុទ្ធ​មួយ​ដប​។ ក្រោយ​បង់លុយ​ឲ្យ​អ្នកលក់​រូ​ច​រាល់ខ្លួន​ក៏បាន​គាស់​ក្រវិល​បន្តិច​ហើយ​ដាក់​ទុយោ​ដើម្បី​ផឹក តែ​ខ្លួន​មិនទាន់បាន​មើលថា នៅក្នុង​នោះ​មាន​រង្វាន់​ឬ​អត់​ទេ​។ ក្រោយ​ផឹក​អស់​ខ្លួន​ក៏ បានគាស់​ផ្ដាច់​ក្រវិល ស្រាប់តែ​ឃើញ​មាន​រូប​ឡាន ហើយក៏រ​ត់ទៅ​កន្លែង​លក់​រក​ទូរស័ព្ទ​តេ​ទៅ​ម្ដាយ​។ តែ​ពេលនោះ ម្ដាយ​របស់ខ្លួន​មិន​ជឿ​ឡើយ​។ ផ្ទុយទៅវិញ គាត់​ប្រាប់ថា ចាំ​ត្រឡប់មក​បាត់ដំបង​វិញ ពេល​ចប់​កម្មវិធី​ចាំ​និយាយ​គ្នា​។​«​ពេល​ខ្ញុំ​ប្រាប់​ម៉ែ​គាត់​មិន​ជឿ ខ្ញុំ​ភ័យ​ណាស់​សឹងតែ​ធ្វើការ​មិនកើត បន់​ឲ្យ​តែ​ចប់​អាល​បាន​ទៅផ្ទះ​»​។ យុវជន ឌី ដេ​ត បន្តថា​ពេលទៅដល់​ផ្ទះ ឲ្យ​ក្រវិល​ម្ដាយ​គាត់​មើល ទើប​ឃើញ​រូប​ឡាន​ម្ដាយ និង​បងស្រី​របស់គាត់ ស្រែក​ចង់​ផ្អើល​គេ​។ 
 
​អ្នកស្រី មុំ ដែល​ត្រូវជា​ម្ដាយ​យុវជន ឌី ដេ​ត និយាយថា ដំបូង​ខ្ញុំ​មិន​ជឿ​ទេ​ស្មានតែ​វា​ភូត តែ​ដល់​បានឃើញ​ក្រវិល​ផ្ទាល់​ភ្នែក​ទើប​ខ្ញុំ​ជឿ​។​«​ពេល​វា​តេ​មក​ខ្ញុំ ខ្ញុំ​មិន​ជឿ​ទេ ខ្ញុំ​ឲ្យ​វា​ទុក​ក្រវិល​ឲ្យ​ស្រួល​ចាំ​មក​ផ្ទះ​ចាំ​ពិនិត្យ​។ ដល់ពេល​វា​មកដល់ ហើយ​ឲ្យ​ក្រវិល​ខ្ញុំ​មើល ខ្ញុំ​ស្រែក​ចង់​ផ្អើល​គេ​»​។​
 
​អ្នកស្រី មុំ បន្ថែមថា​កូនប្រុស​របស់គាត់ តែងតែ​ផឹក​គោ​ជល់​រាល់​ពេលដែល​វា​ចេញទៅ​ភ្ជួរ និង​នៅពេលដែល​ទៅ​ជួយ​លក់​គេ​អស់កម្លាំង តែ​មិនដែល​ប៉ង​ថា ត្រូវ​រង្វាន់​ធំ​អី​នឹង​គេ​ទេ​។ តែ​ពេលនេះ​មានសំណាង​បាន​ត្រូវ​រង្វាន់​ធំ និង​អាចជួយ​សម្រួល​ដល់​ជីវភាព​គាត់ និង​ក្រុមគ្រួសារ​បាន​ច្រើន ហើយ​អាចមាន​ដើមទុន​ស្រាប់​ឲ្យ​កូនៗ​គាត់​រកស៊ី និង​ឈប់​ដើរ​ស៊ីឈ្នួល​គេ​។​
​ចំណែក​អ្នកលក់​ដែល​បាន​លក់​គោ​ជល់ ឲ្យ​អ្នក​ត្រូវ​រង្វាន់​រថយន្ត ម៉ា​ស្ដា នៅក្បែរ​កន្លែង​តាំង​ពិ​ព័ណ៌​កាលពី​ថ្ងៃមុន​នោះ ក៏មាន​សំណាង​បានទទួល​ប្រាក់​លើកទឹកចិត្ត​ចំនួន ១០​លាន​រៀល​ផងដែរ​។ ដូច​ពាក្យស្លោក​គោ​ជល់បាន​និយាយថា អ្នក​ត្រូវ​រង្វាន់​បាន​ឡាន អ្នកលក់​បាន​លុយ​។ គោ​ជល់​គឺ​ពិតជា​ផ្ដល់​រង្វាន់​ធំជាងគេ និង​រង្វាន់​ពិត​ជូន​ដល់​អតិថិជន​៕

Tag:
 Redbull
© រក្សាសិទ្ធិដោយ thmeythmey.com