ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ចង់ឱ្យ​សក់​ដុះ​លឿន​ឆាប់រហ័ស កុំ​រំលង​អាហារ​ទាំងនេះ​
21, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ស្ត្រេ​ស ការប្រើប្រាស់​ឧបករណ៍ ក៏ដូចជា​ផលិតផល​លេង​ម៉ូដ​សក់​មួយចំនួន ព្រមទាំង​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​ក៏​ជះឥទ្ធិពល​មិនល្អ​លើ​សុខភាព​សក់​ដែលនាំឱ្យ​ស្ដើង​ជាង​មុន​ផងដែរ​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​បញ្ហា​សក់​ស្ដើង​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែលមាន​ឥទ្ធិពល​លើ​ការលូតលាស់​នៃ​សក់ ៖
 
១. ត្រី​សាល​ម៉ុ​ន​

​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ នៃ​ត្រី​សាល​ម៉ុ​ន​មាន​អត្ថប្រយោជន៍​ណាស់​ចំពោះ​សុខភាព​ស្បែកក្បាល​ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​សក់​។ ម្យ៉ាងវិញទៀត​ត្រី​សាល​ម៉ុ​ន​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D និង​អាស៊ីត​អា​មី​ណូ​ដែលមាន​ឥទ្ធិពល​ជួយ​ឱ្យ​សក់​លូតលាស់​បាន​ឆាប់រហ័ស​ផងដែរ​។​
 
២. ផ្លែ​បឺ​រ​
 
​ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​វីតាមីន E ផងដែរ​។ អាស៊ីត​ខ្លាញ់​ល្អ​អាចជួយ​ចិញ្ចឹម​សក់ ហើយ​បង្កើន​ការលូតលាស់​ធ្វើឱ្យ​សក់​ដុះ​លឿន​ឆាប់​ក្រាស់​។ ក្រៅពី​ទទួលទាន​ហើយ​នោះ អ្ន​ក៏​អាច​លាប​ផ្លែ​បឺ​រ​ដោយផ្ទាល់​លើស​ក់​និង​ស្បែកក្បាល​ដើម្បី​ជំរុញ​ការផលិត​កូ​ឡា​ជែ​ន​និង​អេ​ឡា​ស្ទី​ន​ដែលជា​ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​សុខភាព​ស្បែកក្បាល​ល្អប្រសើរ​។​
 
៣. ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​

​ដើម្បី​បង្កើន​ការលូតលាស់​នៃ​សក់ ចូរ​ព្យាយាម​ទទួលទាន​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ច្រើនជាង​ផ្នែក​ពណ៌​ស​! នេះ​ក៏​ព្រោះតែ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​បាយ​អូ​ទីន​។​
 
៤. គ្រាប់​អាល់​ម៉ុ​ន​

​ក៏​ដូច​ទៅនឹង​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ដែរ​! គ្រាប់​អាល់​ម៉ុ​ន​មាន​ផ្ទុក​បាយ​អូ​ទីន​ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​សក់​។​
 
៥. ម្ទេសផ្លោក​ពណ៌​លឿង​

​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​ភាពរឹងមាំ​នៃ​សក់ ព្រមទាំង​ឫស​នៃ​សក់​។​
 
៦. អយ​ស្ទ័​រ​

​កង្វះ​ជាតិ​ស័ង្កសី​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្ដាលឱ្យ​ជ្រុះ​សក់​។ ដូច្នេះ​ត្រូវ​ប្រាកដថា​រាងកាយ​មាន​ផ្ទុក​ជាតិ​ស័ង្កសី​គ្រប់គ្រាន់​។ ហើយ​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស័ង្កសី គឺ​អយ​ស្ទ័​រ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com