អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បើកសម្ពោធ​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ​
20, Jan 2020 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០៖ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី បានប្រកាស​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​កណ្តាល និង​អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី​(showroom) របស់ខ្លួន​នៅកណ្តាល​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​ចូលរួម ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ពី​សំណាក់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វត្តមាន លោក Masahiro MIKAMI ដែលជា ឯកអគ្គរាជទូត ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​តូយ៉ូតា ក៏ដូចជា​ភ្ញៀវកិត្តិយស​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។  ។  ទីតាំង​ថ្មី​សន្លាង​ដ៏​ប្រណិត និង​ទំហំ​ធំ​ទូលាយ​ចំ​កណ្តាល​ទីក្រុង នេះ ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​វឌ្ឍនភាព នៃប្រតិបត្តិ​ការ​ដ៏​រីកចម្រើន​របស់​ក្រុមហ៊ុន​មួយ​នេះ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​ការគាំទ្រ និង​ជឿទុកចិត្ត​យ៉ាងខ្លាំង​ពី​អតិថិជន​។​
 
​ការិយាល័យ​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ មាន​កម្ពស់​៥​ជាន់​ការិយាល័យ​ថ្មី​នេះ នឹង​ក្លាយជា​កន្លែង​ធ្វើ​ប្រតិបត្តិការ​យ៉ាងសកម្ម និង​ល្អប្រសើរ​បំផុត របស់​ក្រុមហ៊ុន តូយ៉ូតា ខេ​ម​បូ​ឌា ទាំងមូល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការិយាល័យ​ថ្មី​នេះ ក៏​នឹង​ជួយ​ឲ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន អាច​បម្រើ និង​បំពេញតម្រូវការ​រ​អតិថិជន​ដែលមាន​ស្រាប់ និង​អតិថិជន​ថ្មី បាន​កាន់តែ​ល្អ និង​ពោរពេញ​ទៅដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែម​មួយកម្រិត​ទៀត នៅក្នុង​រយៈពេល​ដ៏​ខ្លី​នេះ ដែលមាន​មនុស្សម្នា ជាច្រើន​កំពុង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​មមាញឹក នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។​
 
​អ្នកនាំពាក្យ​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​គូសបញ្ជាក់ថា ការបើក​ការិយាល័យ និង​អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី​នាពេលនេះ គឺជា​ការចាប់ផ្តើម​នៃ​សករាជ​ថ្មី​ឬ​អាច​និយាយបានថា វា​ជា​ជំហាន​ថ្មី​មួយទៀត នៃ​ការបម្រើ​សេវាកម្ម​របស់​យើង​ឲ្យ​បាន​កាន់តែ​ល្អ និង​រហ័ស​ទាន់​ចិត្ត​បំផុត​ក្នុង​ឆ្នាំ​ថ្មី​នេះ ហើយ​វា​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ ពី​ការរីកចម្រើន​ឥតឈប់ឈរ​នៃ​ប្រតិបត្តិការ​ក្នុង​វិស័យ​យានយន្ត របស់​ក្រុមហ៊ុន តូយ៉ូតា នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​ផងដែរ​»​។ 


 
​អ្នកនាំពាក្យ​ដដែល​បន្តទៀតថា​៖ «​តាមរយៈ​ការិយាល័យ​ថ្មី​របស់​យើង ដែល​ស្ថិតនៅ​ចំ​ទីតាំង​យុទ្ធសាស្ត្រ ពោលគឺ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ យើង​នឹងមាន​លទ្ធភាព​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន​របស់​យើង បាន​កាន់តែ​ជិតស្និទ្ធ និង​ងាយស្រួល ហើយក៏​អាច​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម និង​ការបំពេញ​តម្រូវការ​ផ្សេងៗ​ទៀត ប្រកបដោយ​ទំនុកចិត្ត គុណភាព​ខ្ពស់ និង​រហ័ស​ទាន់​ចិត្ត​ផងដែរ​។ ក្រុមហ៊ុន តូយ៉ូតា​(​ខេ​ម​បូ​ឌា​) ប្តេជ្ញា​យ៉ាង​មុតមាំ​ថា នឹង​បន្ត​ផ្តល់ជូន​សេវាកម្ម​ដ៏​ល្អ​បំផុត ជាមួយនឹង​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​សុវត្ថិភាព​បំផុត​ជូន​ដល់​អតិថិជន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ក៏​សង្ឃឹម​ដែរ​ថា ទីស្នាក់ការ​កណ្តាល​ថ្មី​នេះ នឹង​ជួយ​បង្កើន​ការលក់​រថយន្ត និង​ជំរុញ​ភាព​រីកចម្រើន​របស់​យើង​ផងដែរ​»​។​
 
​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ នូវ​រថយន្ត​ម៉ាក តូយ៉ូតា​គ្រប់​ប្រភេទ គ្រឿងបន្លាស់​សុទ្ធ​ល្អ និង​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ផ្តោត​ជា​ចម្បង​ទៅលើ​សុវត្ថិភាព និង​បរិស្ថាន​ដែលមាន​ទំនាក់ទំនង​យ៉ាងខ្លាំង ទៅនឹង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​។ តូយ៉ូតា តែងតែ​ខិតខំ​ពង្រឹង និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន ដើម្បី​ឲ្យ​ក្លាយទៅជា​អ្នក​ចែកចាយ​យានយន្ត ប្រកបដោយ​ទំនុកចិត្ត​បំផុត នៅក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​តាមរយៈ ការធ្វើ​សុ​ខុ​ដុម​នីយកម្ម​មនុស្ស និង​រថយន្ត ការចូលរួមចំណែក​អភិវឌ្ឍ​សង្គមជាតិ និង​ការការពារ​បរិស្ថាន​។​
 
​ភាពជោគជ័យ​របស់​ក្រុមហ៊ុន នៅក្នុង​ទីផ្សារ​យានយន្ត​ប្រទេស​កម្ពុជា អាច​កើតមានឡើង​ដោយ​ផ្អែកលើ​ការគ្រប់គ្រង​ក្រុមការងារ​ប្រកបដោយ​សក្តានុពល និង​មាន​ប្រសិទ្ធភាព ស្របតាម​ពាក្យស្លោក​របស់​ក្រុមហ៊ុន​គឺ​«​ក្រុមការងារ​តែមួយ គោលដៅ​តែមួយ​»​។ កាលពី​ឆ្នាំ​២០១៩ កន្លងទៅនេះ ការលក់​យានយន្ត​រប​ស់​ក្រុមហ៊ុន​មួយ​ដ៏​ពេញនិយម​នេះ បាន​កើនឡើង​រហូតដល់​ទៅ​ជាង ៤,០០០​គ្រឿង​ឯណោះ ដែល​នេះ​ជា​លទ្ធផល​សម្រេចបាន​គួរ​ជាទី​មោ​ទក​បំផុត របស់​ក្រុមហ៊ុន​។​


 
​ដូច្នេះ ដើម្បី​ចូលរួម​អបអរសាទរ​ឱកាស​ដ៏​អស្ចារ្យ​នេះ ក្រុមហ៊ុន​ក៏មាន​ការផ្តល់ជូន​នូវ ប្រូ​ម៉ូ​សិន​ពិសេសៗ​ជាច្រើន​ទៀត​រួមមាន​៖
 
​សម្រាប់​ការលក់​យានយន្ត​៖ ការផ្តល់ជូន​ប្រ​ម៉ូ​សិន កប់​កប់ (Kop Kop Promotion) ដែល​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០) សម្រាប់​គ្រប់​សាខា​ទាំងអស់​៖ រាល់​ការទិញ​រថយន្ត​ក្នុងអំឡុង​ពេលនេះ អតិថិជន​នឹង​ទទួលបាន​កាដូ​ភ្លាមៗ​ទៅតាម​ប្រភេទ​រថយន្ត​ដែល​បាន​ទិញ និង​ទទួលបាន​សន្លឹកឆ្នោត​សម្រាប់​មានឱកាស​ផ្សងសំណាង​នៅក្នុង​កម្មវិធី​ចាប់ឆ្នោត រហូតដល់​ទៅ​៨០ រង្វាន់ រួមមាន​៖ រថយន្ត​ចំនួន ៣​គ្រឿង (១xREVO RALLY, ១xRUSH, ១xRUSH-TRD) និង ipad, iPhone ១១ pro-max, នាឡិកា​ម៉ាក Apple, ទូរទស្សន៍ និង​ទូទឹកកក​ជាច្រើន​រង្វាន់​ទៀត​។​
 
​ចំពោះ​សេវាកម្ម ក្រោយពី​ការលក់​៖ ក្រុមហ៊ុន ក៏មាន​ផ្តល់ជូន Happy Hour Promotion ដែល​យើង​នឹង​បន្ត​ផ្តល់ជូន​អតិថិជន​ជាពិសេស ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២០ សម្រាប់តែ​ទីតាំង​ទីស្នាក់ការ​កណ្តាល​នេះ​តែប៉ុណ្ណោះ​។ អតិថិជន នឹង​ទទួលបាន​ការពិនិត្យ និង​ការថែទាំ រថយន្ត​ម៉ាក​តូយ៉ូតា​គ្រប់​ប្រភេទ ដោយ​មិន​គិតថ្លៃ តាមរយៈ​ការ​ណាត់​ទុកជាមុន នៅក្នុង​ចន្លោះ ម៉ោង​៨-៩​ព្រឹក និង​ម៉ោង​៣ -៥ រសៀល​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 TOYOTA
© រក្សាសិទ្ធិដោយ thmeythmey.com