កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ ម្ចាស់ជើងឯកអ៊ូសបេគីស្ថានជួបអារ៉ាប៊ីសាអូឌីត ឯអូស្ត្រាលីប៉ះកូរ៉េខាងត្បូង វគ្គ១/២ផ្តាច់ព្រ័ត្រ
× ម្ចាស់ការពារតំណែងជើងឯកអ៊ូសបេគីស្ថាន ត្រូវតទល់ជាមួយអារ៉ាប៊ីសាអូឌីត ខណៈ អូស្ត្រាលីប៉ះគ្នាជាមួយកូរ៉េខាងត្បូងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC U23 Championship ឆ្នាំ២០២០។
ថៃដែលជាម្ចាស់ផ្ទះបានធ្លាក់ចេញពីការប្រជែងពានអាយុក្រោម២៣ឆ្នាំប្រចាំតំបន់អាស៊ីនេះទៅហើយ បន្ទាប់ពីចាញ់ អារ៉ាប៊ីសាអូឌីត ១-០ នាជំនួនវគ្គ៨ក្រុមចុងក្រោយ។ អូស្ត្រាលី បានឈានទៅកាន់វគ្គពាក់ផ្តាច់ព្រ័ត្រនេះដែរ ដោយទម្លាក់ស៊ីរីក្នុងលទ្ធផល ១-០ ដូចគ្នា។
កូរ៉េខាងត្បូងនៅមិនទាន់ស្គាល់ចាញ់និងស្មើឡើយ តាំងពីវគ្គសន្សំពិន្ទុតាមពូល រហូតដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ។ កូរ៉េខាងត្បូងបានបន្តជ័យជម្នះរបស់ខ្លួនដោយយកឈ្នះហ្ស៊កដានីក្នុងលទ្ធផល ២-១ ដើម្បីឈាន់ទៅវគ្គ ១/២ ផ្តាច់ព្រ័ត្រដោយត្រូវប៉ះអូស្ត្រាលី។
ដោយឡែកម្ចាស់ជើងឯកឆ្នាំ២០១៨ អ៊ូសបេគីស្ថាន ក៏បានបន្តដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ក្រោយទម្លាក់អេមីរ៉ាតអារ៉ាប់រួមដោយលទ្ធផលចាស់ដៃ ៥-១។ អ៊ូសបេគីស្ថាន ត្រូវតតាំងជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងដើម្បីការពារតំណែងជើងឯករបស់ខ្លួនផង។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើតមនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១២០ ក្នុងនោះជំនួបរវាង អ៊ូសបេគីស្ថាន ជាមួយអារ៉ាប៊ីសាអូឌីត នឹងធ្វើឡើងនៅកីឡដ្ឋានជាតិ Rajamangala ក្នុងក្រុងបាងកក វេលាម៉ោង ៥:១៥នាទីល្ងាច។ ដោយឡែកអូស្ត្រាលី និងកូរ៉េខាងត្បូងត្រូវប្រកួតគ្នានៅកីឡដ្ឋាន Thammasat ក្នុងខេត្ត Pathum Thani វេលាម៉ោង ៨:១៥នាទីយប់៕
Tag:
AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com