ជាតិ
សង្គមជាតិ
សិស្ស​វិទ្យាល័យ​ក្រូចឆ្មារ​៩​នាក់​ទៀត​សន្លប់ និង​កំពុង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​
20, Jan 2020 , 2:22 pm        
រូបភាព
រូបពីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
រូបពីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
​ភ្នំពេញ​៖ សិស្ស​វិទ្យាល័យ​ក្រូចឆ្មារ​៩​នាក់ ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ ដោយសារ​បញ្ហា​សុខភាព និង​សន្លប់ នៅ​ព្រឹក​ថ្ងៃទី​២០ មករា នេះ ។​

 
​នាយិការ​នៃ​វិទ្យាល័យ​ក្រូចឆ្មារ លោកស្រី ប្រាក់ សុភាព បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ក្នុងចំណោម​សិស្ស​ទាំង​៩​នាក់​នេះ មាន​សិស្ស​៧​នាក់ ជួប​បញ្ហា​សុខភាព​ចុះខ្សោយ ថប់ដង្ហើម​និង​ទន់ដៃទន់ជើង​។ ចំណែក​សិស្ស​២​នាក់​ទៀត សន្លប់​។ 
 
«​បើតាម​គ្រូពេទ្យ​ប្រាប់​មក គឺ​សិស្ស​ទាំងនេះ មាន​អកា​រៈ​ដូចគ្នា​នឹង​សិស្ស​៤០​នាក់ ដែល​បាន​សន្លប់​កាលពី​ថ្ងៃទី​១៨ គឺ​ខ្វះ​ជា​ស្ករ សុខភាព​ចុះខ្សោយ និង​ភិតភ័យ​នៅពេល​ឃើញ​ស្ថានភាព​សន្លប់​បន្តបន្ទាប់​គ្នា​» ។​នេះ​បើតាម​លោកស្រី ប្រាក់ សុភាព​។​
 
​សូមបញ្ជាក់ថា សិស្ស​វិទ្យាល័យ​ក្រូចឆ្មារ ៤០ និង​សិស្ស​អនុវិទ្យាល័យ​ហ៊ុនសែន​ក្រូចឆ្មារ​១​នាក់ ដែល​ស្ថិតនៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​សន្លប់​ជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃទី​១៧ ដល់​ថ្ងៃ​១៨ មករា ឆ្នាំ​២០២០​នេះ​។  មូលហេតុ​នៃ​ការ​សន្លប់​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​បើ​គ្រូពេទ្យ​បង្អែក​ស្រុក​ប្រាក់​នាយិការ​នៃ​វិទ្យាល័យ​ក្រូចឆ្មារ​ថា សិស្ស​ខ្វះ​ជា​ស្ករ សុខភាព​សិស្ស​ចុះខ្សោយ​ដោយ​ក្ដៅ​ខ្លាំង និង​ភិតភ័យ​ពេល​ឃើញ​ស្ថានភាព​សន្លប់​ជា​បន្តបន្ទាប់​៕ 

Tag:
 សិស្ស​
  សន្លប់​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com