សៀមរាប៖ ជំរំតង់មហាគ្រួសារ Cambodia Amazing Trip Planner បានមកដល់ទៀតហើយ។ ជំរំតង់លើកទី៣២នេះ ក្រុមការងារ Cambodia Amazing Trip Planner នឹងនាំអ្នកចូលរួមទៅទស្សនាតំបន់ប្រវត្តិសាស្ដ្រ ទីសក្ការៈបូជា ក៏ដូចជារមណីយដ្ឋានធម្មជាតិនៅខេត្តចំនួន៣ មានខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ។
ជំរំតង់លើកទី៣២ របស់ Cambodia Amazing Trip Planner បានបើកឱ្យចុះឈ្មោះជាផ្លូវការហើយ។ កម្មវិធីលើកនេះកាន់តែពិសេស ព្រោះក្រុមការងារនឹងនាំអ្នកចូលរួមទាំងអស់ទៅកាន់តំបន់ប្រវត្តិសាស្ដ្រសំខាន់ៗនៅកម្ពុជា រួមមាន ទីសក្ការៈបូជាលោកតា ឃ្លាំងមឿង ក្នុងខេត្តពោធិ៍សាត់, ប្រាសាទកងវ៉ានិងល្អាងភ្នំកងវ៉ា, សិក្សាស្វែងយល់ពីហ្វូស៊ីលថ្មីបាតសមុទ្រ, ប្រាសាទបន្ទាយទ័ព, ប្រាសាទបន្ទាយឆ្មារ, វត្តប្រាសាទស្រះកណ្ដាល-ខ្ចាស់, បារាយណ៍ប្រាសាទមេបុណ្យ និងអាងជើងគ្រុះ (ទំនប់ទឹកដ៏ធំសង់នៅសម័យខ្មែរក្រហម និងត្រូវបានកែច្នៃជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនាពេលបច្ចុប្បន្ន) នៃខេត្តបន្ទាយមានជ័យ។
ចេញពីបន្ទាយមានជ័យ ឆ្ពោះទៅខេត្តឧត្ដរមានជ័យ កម្មវិធីនឹងនាំអ្នកចូលរួមឱ្យបានស្គាល់ស្ពានទ័ព ជាស្ពានបុរាណដែលមានទំហំធំជាងគេនៅប្រទេសកម្ពុជា។ ស្ពាននេះមានបណ្ដោយប្រវែង ១៥០ម កម្ពស់ ១០ម និងទទឹង ១៦.៤០ម សង់ពីថ្មភក់លាយថ្មបាយក្រៀម ដែលលាតសន្ធឹងពីជើងទៅត្បូង និងមានរន្ធតាដេវ (រន្ធបង្ហូរស្ពាន) ចំនួន២៨។ នៅក្បែរនោះ គឺប្រាសាទព្រហ្មកិល។ ប្រាសាទនេះសង់ឡើងនៅរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលជាសាលាសំណាក់មួយសង់តាមបណ្ដោយផ្លូវបុរាណពីក្រុងអង្គរទៅប្រាសាទភិម៉ាយ។ ចុងបញ្ចប់នៅកម្មវិធីបោះជំរំតង់នេះ អ្នកចូលរួមទាំងអស់នឹងស្គាល់ទីតាំងបន្ទាយជ័យ៨០២ ដែលស្ថិតក្នុងភូមិសាស្ដ្រអតីតរាជធានីបុរាណខ្មែរ គឺហរិហរល័យនៃតំបន់រលួស។
តម្លៃចូលរួម៖ តម្លៃ ១០៨ដុល្លារ (២យប់៣ថ្ងៃ) ចាប់ពីថ្ងៃទី១៤,១៥,១៦ ខែកុម្ភៈ ឆ្នាំ២០២០ បូកបញ្ចូលទាំងអាហារ ១០ពេល និងភេសជ្ជៈ, មធ្យោបាយធ្វើដំណើរ, សម្លៀកបំពាក់ខ្មែរបុរាណសម្រាប់ចូលរួមកម្មវិធី មហាគ្រួសារខ្មែរ និងការដើរថតតាមប្រាសាទ, អាវជំរំតង់ម្នាក់មួយ, តង់១ គេង២នាក់ (តង់១ម្នាក់ឯងថែម ១០ដុល្លារ), ហាត់រៀនបាញ់ធ្នូបុរាណខ្មែរ, ស្តាប់រឿងប្រវត្តិសាស្ត្រ, ការរៀនថតរូបដោយប្រើទូរស័ព្ទដៃ,ដុតគុបភ្លើងសាមគ្គី, ដុតពោត, តន្ត្រីស្គរដៃ, ចាប៉ីដងវែង និងស្តាប់តន្ត្រី Acoustic រាំលេងកម្សាន្ត៕
សូមទំនាក់ទំនងចុះឈ្មោះឥឡូវនេះ តាមរយៈលេខទូរសព្ទ៖ ០៩៨ ៩៥៥ ៦៤៤ និង ០១២ ៩៥៥ ៦៤៤
(អត្ថបទពាណិជ្ជកម្ម)