សៀមរាប៖ មហាព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំប្រទេសកម្ពុជា គឺ Tiger Street Football 2020 រដូលកាលទី៨ មណ្ឌលទី២ ខេត្តសៀមរាប ដែលដំណើរនៃការប្រកួតផ្លូវការមានរយៈពេល៣ថ្ងៃ នៅទឹកដីអង្គរ ខេត្តសៀមរាបចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៦ ក្រុមហ៊ុមស្រាបៀថៃហ្គ័រ បានធ្វើសន្និសីទ និងចាប់ពូលប្រកួត នៅសណ្ឋាគារ សុខាសៀមរាប។ លោក ទុយ វិច្ឆការ ប្រធានក្រុមបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលសៀមរាប ដែលជាមណ្ឌលទី២នេះ មានក្រុមចូលរួមប្រកួតចំនួន១១៩ក្រុម ដោយនឹងប្រកួតតាមរូបមន្តជម្រុះចាញ់ធ្លាក់ ដើម្បីជ្រើសរើសក្រុមខ្លាំងចំនួន ១២ក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។
លោក បញ្ជាក់ទៀតថា រយៈពេល៣ថ្ងៃ នៃការប្រកួតនេះ គឺថ្ងៃទី១មាន៥១ប្រកួត ថ្ងៃទី២ មាន៣៦ប្រកួត និងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់មានមាន៣២ប្រកួត ហើយក្រុមដែលមានសំណាងឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយ ទោះមិនបានជាប់ជ័យលាភី ក៏ជាប់ចំណាត់ ក៏ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។ ចំណែក៨ក្រុម ដែលធ្លាក់ត្រឹមវគ្គជម្រុះ១៦ចុង និងត្រូវចាប់ឆ្នោតជ្រើសរើសយក៤ក្រុម មកគ្រប់១២ក្រុម ឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ Tiger Street Football 2020 គឺជាព្រឹត្តិការណ៍ដ៏ធំ ហើយមិនមែនរៀបចំនៅតែប្រទេសកម្ពុជានោះទេ ពោលគឺយើងបានរៀបចំនៅបណ្តាប្រទេសផ្សេងៗដូចជា ប្រទេស វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាមុនរួចមកហើយ។ សម្រាប់ព្រឹត្តិការណ៍មហាអស្ចារ្យនេះ សង្ឃឹមជឿជាក់ថា និងជំរុញការតាំងចិត្តឲ្យកីឡាករ ឈានទៅសម្រេចមហិច្ឆតា ដែលជាក្តីស្រលាញ់ចំពោះបាល់ទាត់ ដើម្បីក្រសោបបានប្រាក់រង្វាន់ និងទៅប្រកួតបន្ត នៅមណ្ឌលភ្នំពេញ និងជួបផ្ទាល់ជាមួយ Rio Ferdinand នៅថ្ងៃទី ២៩ កុម្ភៈ និងថ្ងែទី ១ មីនា ឆ្នាំ២០២០រាជធានីភ្នំពេញ។
មណ្ឌលទី២ ខេត្ត សៀមរាបនេះ មាន១១៩ក្រុម មកពីខេត្តឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ និងម្ចាស់ផ្ទះសៀមរាប ចូលរួមប្រកួតប្រជែង។
សម្រាប់ក្រុមដែលទទួលបានប្រាក់រង្វាន់ជ័យលាភីលើកទឹកចិត្ត គឺមានតែ១ ដល់លេខ៤ប៉ុណ្ណោះ ដោយក្រុមលេខ១ប្រចាំមណ្ឌល ទទួលបានថវិកា១,៥០០ដុល្លារ។ ចំណាត់លេខ២ទទួលបានថវិកា១,០០០ដុល្លារ។ ចំណាត់លេខ៣ ទទួលបានថវិកា៥០០ដុល្លារ និងចំណាត់លេខ៤ ទទួលបាន២០០ដុល្លារ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨នេះ មាន៨មណ្ឌល ដែលមានប្រាក់រង្វាន់សរុបចំនួន ៥០,០០០ដុល្លារ ហើយការប្រកួតផ្តាច់ព្រ័ត្រ នឹងនធ្វើនៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី២៩កុម្ភៈ និងថ្ងែទី១ មីនា ឆ្នាំ២០២០។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ក៏មានការចូលរួមពីកីឡាករ Rio Ferdinand ផងដែរ។
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)