ពិនិត្យ ៣​ស្ថានីយ រកឃើញ​ទាំង​៣​ទីតាំង​លក់​មិន​ត្រឹមត្រូវ​
ជាតិ
ពិនិត្យ ៣​ស្ថានីយ រកឃើញ​ទាំង​៣​ទីតាំង​លក់​មិន​ត្រឹមត្រូវ​
20, Jan 2020 , 9:59 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ ៣​ទីតាំង លក់ដូរ​មិន​ប្រក្រតី នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​


 
​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅ​ថ្ងៃទី​២០​ខែមករា បាន​ត្រួតពិនិត្យ​ស្ថានីយ ៣​កន្លែង ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង​, សេ​តាន​របស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ប​ណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ ទាំងនោះ​។​
 
​ជា​លទ្ធផល​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​រកឃើញថា ស្ថានីយ​/​ដេប៉ូ ១​ទីតាំង លក់​មិន​ត្រឹមត្រូវ​ផ្នែក​បរិមាណ ខណៈ​២​ទីតាំង​ទៀត លក់​មិន​ត្រឹមត្រូវ​ទាំង​បរិមាណ និង​គុណភាព​។ មន្ត្រី​ជំនាញ​បានឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​ខាងលើ​សម្រាប់​កំហុស​លើកដំបូង​នេះ ហើយ​ព្រមាន​ថា​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ បើ​រកឃើញ​កំហុស​ជា​លើក​ទី​ពីរ ៕




Tag:
 ប្រេងឥន្ធនៈ​
  ខ្សាច់កណ្ដាល​
© រក្សាសិទ្ធិដោយ thmeythmey.com