ពីនេះ ពីនោះ
«​នំគូឆាយ​» មិនមែន​សរសេរថា «​នំ​កា​ឆាយ​» នោះទេ​!
21, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មិន​ថា​ពលរដ្ឋ​ខ្មែរ​ដែល​លក់​នំគូឆាយ ឬ​អ្នក​ពិសារ​នំគូឆាយ​នោះទេ សុទ្ធតែ​និយាយ​ភាសា​នំគូឆាយ មិន​ច្បាស់​ឡើយ ដោយ​ពួកគេ​និយាយថា «​នំ​កា​ឆាយ​»​ទៅវិញ​។ តាម​ការពិត​ការ​និយាយថា «​នំ​កា​ឆាយ​» នេះ គឺ មិន​ត្រឹមត្រូវ​ទាល់តែ​សោះឡើយ​។ នេះ​បើ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​

 
«​នំគូឆាយ​» ជា​ឈ្មោះ​នំ​ដែលមាន​រាង​សំប៉ែត​ធ្វើ​អំពី​ម្ស្រៅ នៅ​កណ្តាល​នំ គេ​ដាក់​ស្លឹក​គូឆាយ ដោយ​ចិត​ជា​ចំណិត​ខ្លីៗ​។ «​ស្លឹក​គូឆាយ​» ជា​ពាក្យ​កម្ចី​ពី​ប្រទេស​បារាំង ជា​បន្លែ​ម្យ៉ាង មាន​ស្លឹក​សំប៉ែត​តូច​វែង ស្មើ​ចុង ស្មើ​ដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com