អត្ថបទពាណិជ្ជកម្ម
​រថយន្ត Ford Ranger Raptor 2020 បាន​មកដល់​កម្ពុជា​ហើយ​!
21, Jan 2020 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​រថយន្ត Ford Ranger Raptor ស៊េរី​ថ្មី 2020 ដែលមាន​ទីតាំងនៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ (​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី - អ៊ី​អន 2) កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០​។ Ford Ranger Raptor បាន​បង្កើតឡើង​ដោយមាន​រួមបញ្ចូល ជាមួយនឹង DNA របស់ Ford Performance រួម​ជាមួយនឹង​ការច្នៃប្រឌិត​ថ្មី និង​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់ ធ្វើ​ឲ្យ​បទពិសោធន៍​បើកបរ​របស់​អ្នក កាន់តែ​មាន​ភាព​អស្ចារ្យ​។ មិនតែប៉ុណ្ណោះ រថយន្ត​នេះ​នឹង​ក្លាយជា​គូប្រកួត​ប្រជែង​ឈានមុខ​គេ ក្នុង​ទីផ្សារ​រថយន្ត Pickup ផងដែរ​។
 

 
​រថយន្ត​នេះ​ត្រូវ បាន​ផលិតឡើង និង​បានធ្វើ​តេស្ត​យ៉ាង​ម៉ត់ចត់ ដោយ​ក្រុម​វិស្វករ Ford Performance Team ដើម្បី​បង្កើត​នូវ​រថយន្ត​មួយ ដែល​អាច​ជម្នះ​គ្រប់​ឧបសគ្គ កាន់តែ​ពិសេស​សម្រាប់​អតិថិជន ដែល​ចូលចិត្ត​បើកបរ​លើផ្លូវ​ប្រភេទ Off-road​។​


 
​លោក Michael Breen នាយក​គ្រប់គ្រង​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា​៖«​ការ​រ​បង្កើតឡើង និង​ការ​រចនា​រូបរាង​របស់ Ranger Raptor បានធ្វើ​ឡើង​នៅ​ទ្វីបអាស៊ី​ដោយ​អ្នក​រចនា​រថយន្ត Ford និង​វិស្វករ​ក្រុមហ៊ុន Ford ដែលមាន​ជំនាញ​ច្បាស់លាស់​។ ពួកគេ​បាន​សហការ​ជាមួយ​ក្រុម​វិស្វករ Ford Performance Team ដើម្បី​បង្កើត​រថយន្ត​នេះ​ឡើង​។ ការសហការ​មួយ​នេះហើយ​ដែល​នាំ​ឲ្យ​មានការ​លេច​រូបរាង​ឡើង​របស់ Ford Ranger Raptor នៅ​ទ្វីបអាស៊ី​។ វា​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ ដែល​ក្រុម​វិស្វករ​ជំនាញ​របស់ Ford បាន​សម្រេចយក Ford Ranger ជា​គោល​ក្នុង​ការផលិត​រថយន្ត Ford Ranger Raptor ព្រោះ Ford Ranger មិន​ត្រឹមតែ​ជា​រថយន្ត​ដែលមាន​ប្រជាប្រិយភាព​នៅក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ដែល​ធ្លាប់ប្រើ​ប្រាស់​រថយន្ត​នេះ​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​របស់​រថ​យន្ត Pickup មួយ​នេះ​។ ដោយសារ​បែបនេះហើយ ទើប​ក្រុម​វិស្វករ​ជំនាញ​របស់ Ford ខិតខំ​ប្រឹងប្រែង​បង្កើតឡើង​នូវ​កំពូល​រថយន្ត Pickup Ford Ranger Raptor ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន ដែល​តែងតែ​គាំទ្រ​រថយន្ត Pickup របស់ Ford​។ ពួកគេ​មាន​ជំនឿ​ចិត្ត​ថា នៅពេលដែល​អ្នក​បានឃើញ​រថយន្ត​នេះហើយ គឺ​ហាក់បីដូចជា​បាន​ជួបនឹង​កំពូល​រថយន្ត Pickup បែប Off-road Performance ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​»​។​


 
Ford Ranger Raptor ក៏​ដូចគ្នា​ទៅនឹង Ford F-150 ដែរ វា​ត្រូវបាន​រចនា​ដោយ​ផ្អែកទៅលើ DNA របស់ Ford Performace​។ ផ្នែក​ខាងមុខ​រថយន្ត មាន​រូបរាង​ស្រដៀង​ទៅនឹង​រថយន្ត Ford F-150 តែម្ដង ដោយ​ប៉ា​ណា​ខាងមុខ បាន​បំពាក់​ដោយ​អក្សរ Ford​ធំៗ មើលទៅ​មាន​លក្ខណៈ​កាច​ជាង Ford Ranger ធម្មតា​។ កាង​ខាងមុខ​ត្រូវបាន​រចនា​ថ្មី រឹងមាំ ធន់​នឹង​ការប៉ះទង្គិច ល្អ​បំផុត​សម្រាប់​ការបើកបរ​លើផ្លូវ​លំបាក​។ ចំណែក​ផ្នែក​ខាងក្នុង បាន​បំពាក់​ទៅដោយ​ពូក​ស្បែក​មានគុណ​ភាព​ខ្ពស់ ធន់​នឹង​ការប្រើប្រាស់​ពេល​បើកបរ Off-road ក៏ដូចជា​ប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ​។ កៅអី​នីមួយៗ បាន​រចនា​ដោយ​ផ្ដល់​ទាំង​សុវត្ថិភាព និង​ផាសុកភាព​ដល់​អ្នកបើក​បរ​។​


 
Ford Ranger Raptor បាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន​ជំនាន់​ថ្មី Bi-Turbo ទំហំ 2.0L កម្លាំង​ខ្លាំង និង​សន្សំសំចៃ​ប្រេង ដែលមាន​កម្លាំង​សេស 213PS កម្លាំង Torque 500Nm និង​ប្រើ​ប្រអប់លេខ​ថ្មី 10 លេខ ជំនួយ​ដល់​ការដាក់​លេខ មាន​ភាពរលូន និង​ងាយស្រួល​។ 
 
​ប្រព័ន្ធ​ជើង​ក្រោម​ត្រូវបាន​បំពាក់ ជាមួយនឹង​បូម Fox Racing Shox ដូចគ្នា​ទៅនឹង​បូម ដែល​បាន​បំពាក់​នៅលើ​រថយន្ត Ford F-150 មាន​លក្ខណៈ​ធន់ រឹងមាំ មិន​រលាក់​ខ្លាំង មិន​ថា​អ្នកបើកបរ​លើផ្លូវ​រលា​ក់ ក្នុង​ល្បឿន​លឿន​ក៏ដោយ ដោយសារ​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាងមុខ និង​ខាងក្រោយ​របស់​រថយន្ត​។​
 



 
​មិនតែប៉ុណ្ណោះ មិន​ថា​ក្រោម​ស្ថានភាព​ផ្លូវ​លំបាក​យ៉ាងណា​នោះទេ ក៏ Ford Ranger Raptor មិន​រួញរា​នោះដែរ ព្រោះ​រថយន្ត​នេះ មាន​បំពាក់​ជាមួយនឹង​ប្រអប់លេខ​ថ្មី 10 លេខ និង​ប្រព័ន្ធគ្រប់គ្រង​ការបើកបរ គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System with Baja Mode) ទាំង​ផ្លូវ​ធម្មតា និង​ផ្លូវ​លំបាក រួមមាន​ដូចជា ស្ថានភាព​ផ្លូវ​ធម្មតា (Normal mode) ផ្ដល់​ផាសុកភាព មិន​ស៊ីប្រេង ងាយស្រួល​ក្នុងការ​បើកបរ​, ការបើកបរ​បែប​ស្ព័​រ (sport mode) ផ្ដល់នូវ​សន្ទុះ​ខ្លាំង​សក្ដិសម សម្រាប់​អ្នក​ដែល​ចូលចិត្ត​បើកបរ​ល្បឿន​លឿន​, ផ្លូវ​ស្មៅ​/​ក្រួស​/​ព្រិល (Grass/gravel/snow mode) ជួយ​ឲ្យ​រថយន្ត​មាន​លំនឹង និង​មិន​រអិល​ពេល​បើកបរ​លើផ្លូវ​ដែល​ងាយ​នឹង​រអិល​, ផ្លូវដី​ភក់​/​ដីខ្សាច់ (Mud/sand mode) សម្រួល​ការបើក​បរជៀ​សវាង​ការ​ផុង​កង់ ពេល​បើកបរ​លើ​ភក់ ឬ​ខ្សាច់​, ផ្លូវ​ថ្ម (Rock mode) សម្រួលការ​បើកបរ​ឲ្យ​មាន​ភាពរលូន មិន​រលាក់​ខ្លាំង ពេល​បើកបរ លើ​ក្រួស ឬ​ថ្ម និង​Baja Mode ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅលើ​ផ្លូវ Off-road ហើយ​អ្នក​ក៏​មិនបាច់​បារម្ភ​ដែរ នៅពេល​បើកបរ​លើផ្លូវ ដែលមាន​ទឹក​លិច ព្រោះ Ford Ranger Raptor អាច​ចុះ​ទឹកបាន​ដល់​ទៅ 850 mm ឯណោះ​។​


 
​លើសពីនេះទៅទៀត ក្នុងនោះ​ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​កា​ពី​តាស ដែលមាន​ការកំណត់ 3 ជម្រើស​ឲ​អ្នក​ជ្រើសរើស 2H Two-wheel drive សម្រាប់​បើកបរ​លើផ្លូវ​ដែលមាន​ឧបសគ្គ តិចតួច​, 4H Four-wheel drive សម្រាប់​បើកបរ​ល្បឿន​លឿន​លើផ្លូវ Off-road និង 4L Low-range four wheel drive ផ្ដល់​កម្លាំង​ខ្លាំង​ជួយ​ទប់​លំនឹង​កង់ ពេល​បើកបរ​នៅលើ​ផ្លូវ​ដែល​លំបាក​ខ្លាំង និង​មាន​ឧបសគ្គ​ច្រើន​។​
 
​ក្រៅពីនេះ Ford Ranger Raptor ក៏មាន​បំពាក់​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា ប្រព័ន្ធ​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ (Smart Key) បច្ចេកវិទ្យា SYNC 3 និង​អេក្រង់ Touchscreen 8 អ៊ី​ញ​សម្រាប់​ស្ដាប់​វិទ្យុ តន្ត្រី និង​ការកម្សាន្ត​នានា កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើផ្លូវ​កោង និង​រអិល ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត (Hill Launch Assist) ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត (Hill Descent Control) ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឲ្យ​រេ​ពេល​ដឹក និង​សណ្ដោង​ធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ការពារ​ការប៉ះទង្គិច (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេល​មាន​ឧបសគ្គ​មកពី​ខាងមុខ ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង (Lane Keeping System) និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សម្រាក ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)​។​
 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា សម្រេចចិត្ត​នាំចូល​នូវ​ប្រភេទ​រថយន្ត Pickup មួយ​នេះ មកកាន់​ទីផ្សារ​កម្ពុជា គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន ក៏ដូចជា​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា ឲ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផងដែរ​។ ម្យ៉ាងទៀត យើង​សង្កេតឃើញថា បច្ចុប្បន្ន​រថយន្ត​ប្រភេទ Pickup ក៏​ទទួលបាន​ការពេញនិយម​សម្រាប់​អ្នកមាន​គ្រួសារ និង​សម្រាប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម ដោយសារ​រថយន្ត​ប្រភេទ​នេះ អាច​ប្រើប្រាស់​បាន គ្រប់​កាលៈទេសៈ គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​សម្រាប់​ធ្វើការ ឬ​ដំណើរ​កម្សាន្ត​នោះទេ​»​។​


 
Ford Ranger Raptor ក៏មាន​ផ្ដល់​ជម្រើស​នៃ​ព៌​ណ​ជាច្រើន​ឲ្យ​ជ្រើសរើស មានដូចជា ព៌​ណស ក្រហម ​ខៀវ ប្រផេះ និង​ខ្មៅ​ផងដែរ​៕
 





 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com