Romero អ្នកចាំទី​ដៃ​ទី​២ Man Utd បើក Lamborghini ជួប​គ្រោះថ្នាក់​ចរាចរណ៍
កីឡាអន្តរជាតិ
អន្តរជាតិ
Romero អ្នកចាំទី​ដៃ​ទី​២ Man Utd បើក Lamborghini ជួប​គ្រោះថ្នាក់​ចរាចរណ៍
21, Jan 2020 , 10:17 am        
រូបភាព
Sergio Romero អ្នកចាំទី​របស់​ក្រុម Manchester United បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅពេល​ធ្វើដំណើរ​ទៅ​ហ្វឹកហាត់​។ ក្លិប​ក្រុម​បិសាច​ក្រហម បាន​ចេញមក​បញ្ជាក់ថា អ្នកចាំទី​ដៃ​ទី​២​របស់ខ្លួន​មិន​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​ក្នុង​ហេតុការណ៍​រថយន្តបុក​ជាមួយ​រថយន្ត​នេះ​។​


 
​រូបភាព​ត្រូវបាន​បង្ហោះ​តាម​អ៊ីនធឺណិត​អំពី​រថយន្ត Lamborghini ពណ៌​សមួយគ្រឿង ដែល​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​នៅក្រោម​របាំង​ការពារ​ធ្លាក់​ផ្លូវ នៅលើ​កំណាត់​ផ្លូវ A6144 Carrington Spur នៅ​ថ្ងៃទី​២០ ខែមករា​។​
 
​ប៉ូលីសប្រចាំតំបន់ Greater Manchester បាន​បញ្ជាក់ថា​ការបុក​គ្នា​រវាង​រថយន្ត Lamborghini របស់ Romero និងរថយន្តផ្សេងបានកើត​ឡើង​នៅ​ម៉ោង ១០ ព្រឹក [​ម៉ោង​នៅ​អង់គ្លេស​] ប៉ុន្តែ​មិនមាន​នរណាម្នាក់​រងរ​បួស ហើយក៏​គ្មាន​ឃើញ​ឡាន​ក្រៅពីនេះ​ខូច​ខា​ច​ដែរ​។ បើតាម​ការចុះផ្សាយ​រប​ស់ BBC ទីតាំង​កើតហេតុ​នេះ បានកើត​ឡើង​នៅ​ជិត​កន្លែង​ហ្វឹកហាត់​របស់​ក្រុម Man Utd តែម្តង​។​
 
Romero វ័យ​៣២​ឆ្នាំ ជា​អ្នកចាំទី​ដៃ​ទី​ពីរ​បន្ទាប់ពី David de Gea​។ កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បានបង្ហាញ​ខ្លួន​អោយ​ក្រុម Man Utd ចំនួន​៥៣​ប្រកួត ចាប់តាំងពី​ផ្លាស់​ទៅកាន់ Old Trafford ពី​ក្រុម Sampdoria កាលពី​ឆ្នាំ​២០១៥​។ Romero ភាគច្រើន​បង្ហាញខ្លួន​នៅ​ជម្រើស​ដំបូង​ក្នុងការ​ប្រកួត​ដណ្តើមពាន​កម្រិត​ទី​២ ខណៈដែល​ក្នុង Premier League រូបគេ​អ​ង្គុយ​កៅអី​បម្រុង​៕
 


Tag:
 Sergio Romero
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com