អត្ថបទពាណិជ្ជកម្ម
អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់​ចក្រភព​អង់គ្លេស ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា កំពុងតែ​ធ្វើ​ឲ្យ​គេ​ច្រណែន​មិនតិច​នោះឡើយ​!
21, Jan 2020 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ដំណើរ​កម្សាន្ត​រយៈពេល​៥​ថ្ងៃ ដែល​ចេញដំណើរ​តាំងពី​ថ្ងៃទី​១៦ និង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី​២២ ខែមករា​នេះ ទៅកាន់​ទឹកដី​នៃ​ក្តី​ស្រមៃ​របស់​មនុស្ស​ភាគច្រើន​លើ​សកលលោក អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់​ចក្រភព​អង់គ្លេស ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ផលិត ស្រា​បៀរ កម្ពុជា បានទទួល​បទពិសោធ​ន៍​អស្ចារ្យ ដែល​អាចធ្វើ​ឱ្យគេ​ច្រណែន​មិនតិច​ទេ​។
 
​បើតាម​អ្នកតំណាង​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ដែល​ដឹកនាំ​ដំណើរ​កម្សាន្ត​ទៅកាន់​ចក្រភព​អង់គ្លេស​នេះ​បានឱ្យដឹង​៖ «​ក្រៅពី​បាន​ទស្សនា​ទីក្រុង​មេន​ឆេស​ស្ទឺ (Manchester) ដ៏​ល្បីល្បាញ​រួច ពួក​ខ្ញុំ​ទាំងអស់គ្នា​បាន​ដឹកនាំ​ក្រុម​ទៅកាន់​ទីក្រុង​លី​វើ​ភូ​ល (Liverpool) និង​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​លំដាប់​ពិភពលោក និង​បាន​ស្វែងយល់​ពី​របៀប​លេង​បាល់ទាត់​ពី​គ្រូបង្វឹក​ក្រុមបាល់ទាត់ Manchester City ដោយផ្ទាល់​ផងដែរ​»​។​
 
​លោក​បន្តថា​៖ «​ថ្ងៃនេះ ពួកយើង​នឹង​នាំ​អ្នកឈ្នះ​ទាំង​៣៨​រូប​ទៅ​ទស្សនា​ព្រះបរមរាជវាំង​បាក់​ឃី​ង​ហាំ (Buckingham Palace) សារមន្ទី​សិល្បៈ និង វត្ថុ​បុរាណ​ជាច្រើន​។ ក្រោយមក​យើង​នឹង​ទៅ​ជិះទូក​តាម​ដង​ទន្លេ River Thames និង​ទៅ​ស្ពាន​ឡុង​ដ៍ (London Bridge) ព្រមទាំង​កន្លែង​ល្បីៗ​ជាច្រើន​ទៀតផង​ដែរ​។ 
 
​គួរ​បញ្ជាក់ថា ស្រា​បៀរ កម្ពុជា បានរៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​ចក្រភព​អង់គ្លេស​ចំនួន​៣​លើក​រួចមកហើយ​។ ក្រុមហ៊ុន​ក៏បាន​រកឃើញ​អ្នកឈ្នះ​ដំណើរ​កម្សាន្ត​សម្រាប់​រដូវ​កាល​ក្រោយ​បាន​មួយចំនួន​ផងដែរ​។ ស្រា​បៀរ កម្ពុជា ក៏បាន​លើកទឹកចិត្ត​អតិថិជន​ទាំងអស់​ឱ្យ​បន្ត​គាំទ្រ​ស្រា​បៀរ កម្ពុជា និង​ពិនិត្យ​ក្រវិល​កំប៉ុង​រាល់ពេល​គាស់ ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត និង​រង្វាន់​ផ្សេងៗ​ទៀត​៕  
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com