ជាតិ
ពុទ្ធសាសនបណ្ឌិត្យរៀបចំបុណ្យខួប៩០ឆ្នាំ ដោយបង្ហាញការស្រាវជ្រាវសំខាន់ៗជាច្រើន
× ភ្នំពេញ៖ ដំណើរការចាប់តាំងពីថ្ងៃទី២៥ ខែមករាឆ្នាំ១៩៣០ ក្នុងរាជកាលព្រះបាទ មុនីវង្ស វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (The Buddhist Institute) ឈានដល់ការប្រារព្ធខួប៩០ឆ្នាំរបស់ខ្លួននៅឆ្នាំ២០២០នេះ ជាមួយនឹងការធ្វើបទបង្ហាញពីការស្រាវជ្រាវ និងកម្មវិធីផ្សេងៗរយៈពេល២ថ្ងៃពេញ។
សម្រាប់កម្មវិធីដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ខែមករា ក្រៅពីការធ្វើពិធីតាមបែបព្រះពុទ្ធសាសនា ពុទ្ធសាសនបណ្ឌិត្យ ក៏បានរៀបចំឱ្យមានការសម្ដែងចាប៉ីដងវែង ដែលច្រៀងអំពីប្រវត្តិ-សកម្មភាពពុទ្ធសាសនបណ្ឌិត្យ។ បន្ថែមពីនោះក៏មានការអានអត្ថបទសង្ខេបរឿងនិងកំណាព្យរឿង ដែលបានជាប់ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី១និងទី២ផងដែរ។
នៅថ្ងៃពុធទី២២ ខែមករា ពុទ្ធសាសនបណ្ឌិត្យនឹងមានការធ្វើបទបង្ហាញអំពីការស្រាវជ្រាវសំខាន់ៗចំនួន១៤ចំណងជើង ស្ដីពីប្រវត្តិសាស្ត្រនិងព្រះពុទ្ធសាសនា រួមមានបទបង្ហាញអំពីគំនូរឈុតប្រតិហារ្យនៅក្រុងសាវត្ថី នៅតាមព្រះវិហារនៅប្រទេសកម្ពុជា, ព្រះអង្គធំក្នុងក្រុមប្រាសាទបាកាន្ត, ការគ្រប់គ្របព្រះពុទ្ធសាសនាក្នុងខេត្តស្វាយរៀង, ពិធីបុណ្យទេសមហាជាតក, ឥទ្ធិពលព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា, មហោសថជាតកក្នុងសង្គមខ្មែរ, ពុទ្ធសាសនានិងសង្គមខ្មែរ, ទស្សនាវដ្ដីកម្ពុជសុរិយា និងការចាប់កំណើតប្រវត្តិសាស្ត្រកម្ពុជាបែបទំនើប, ព្រះពុទ្ធសានានិងប្រវត្តិសាស្ត្រខ្មែរ យោងតាមឯកសារចិននិងជប៉ុន, ស្ថាននាមភីមបុរៈនិងបាត់ដំបង, វត្តធំៗក្នុងរាជធានីភ្នំពេញ(សម័យព្រះបាទចៅពញាយ៉ាត), ប្រវត្តិសិល្បៈរបាំក្បាច់បុរាណខ្មែរសម័យអង្គរ តាមរយៈសិល្បៈចម្លាក់, អក្សរចាម្ប៍នៅកម្ពុជាសព្វថ្ងៃ និងសាវដាវត្តសំបុក៕
Tag:
ពុទ្ធសាសនបណ្ឌិត្យ
សាសនា
អក្សរសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com