ដោយការទទួលបានជោគជ័យយ៉ាងធំធេង នៅរដូវកាលទី១ កាលពីឆ្នាំមុន មហាព្រឹត្តការណ៍ដំបូងនិងអស្ចារ្យបំផុត របស់កម្មវិធីប្រដាល់អ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ បានត្រលប់មកវិញហើយ។ កម្មវិធីនេះ បានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើប សប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋ ដែលបានចូលទស្សនាផ្ទាល់នៅទីលាន កំពង់ចាម ក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកទស្សនានៅទូទាំងប្រទេសកម្ពុជា តាមរយៈការ ផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ CNC និងតាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia)។
នៅឆ្នាំ ២០២០នេះ កាន់តែធ្វើឲ្យកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្ត ទទួលបានជោគជ័យជាងឆ្នាំមុនទៀត ដោយមានការគាំទ្រយ៉ាងច្រើនកកកុញ ពីប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលបានចូលរួមទស្សនា និងគាំទ្រការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ ដ៏កក្រើកអស្ចារ្យ ពីកំពូលកីឡាករគុនខ្មែរប្រចាំប្រទេស និងជាជើងឯកខ្សែក្រវាត់គោជល់ ច្រើនសម័យ រឿង សោភណ្ឌ័ និង ឡៅ ចន្ទ្រា ប្រកួតជាមួយកំពូលកីឡាករថៃ ដ៏ស្វិតស្វាញ និងជក់ចិត្ត។ មួយវិញទៀត កម្មវីធីក៏មាន ២ប្រកួតទៀត ដែលជាការប្រកួតស្វែងរកជើងឯកខ្សែក្រាត់ទម្ងន់ ៥៧គីឡូក្រាម ប្រចាំខេត្ត និងជាការ បណ្ដុះថ្នាលថ្មី នៃកីឡាប្រដាល់គុនខ្មែរផងដែរ។ អ្វីដែលរិតតែអស្ចារ្យជាងនេះទៅទៀត ទស្សនិកជនក៏បានរីករាយជាមួយ នឹងការប្រគំតន្ត្រីដ៏កក្រើក ពីកំពូលតារាចម្រៀង ខេម ដែលជាទូតសុច្ឆន្ទៈគោជល់ និងកំពូលតារាចម្រៀងស្រី កញ្ញា សុខ ពិសី និងកញ្ញា បេប៊ី។
នៅក្នុងកម្មវិធីដ៏អស្ចារ្យនោះ គោជល់ក៏បានប្រគល់រង្វាន់រថយន្ត Mazda Pickup ឆ្នាំ២០២០ ដែលមានតម្លៃជាង ៤ម៉ឺនដុល្លា ដល់យុវជន ឌី ដេត ដែលជាអ្នកមានសំណាងបំផុត បានឈ្នះរង្វាន់ធំជាងគេនេះ ពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង គោជល់ ផងដែរ។
កម្មវិធីគាស់ក្រវិលកំប៉ុង គោជល់«រង្វាន់ធំជាងគេ រង្វាន់ពិត» ក្នុងឆ្នាំ២០២០នេះ មានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជារថយន្ដ Mazda Pickup, ម៉ូតូ Honda Dream ទឹកប្រាក់ $500, $100 និងភេសជ្ជៈ គោជល់រាប់លានកំប៉ុង។ ប្រសិនបើលោកអ្នក ឃើញរូបខេមនៅក្រោមក្រវិលកំប៉ុង គោជល់ នោះលោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ $500 ភ្លាមៗ។ សូមពិសាគោជល់នៅថ្ងៃនេះ ដើម្បីមានឱកាសឈ្នះរង្វាន់ធំបំផុតពីគោជល់។
គោជល់ ដែលជាភេសជ្ជៈប៉ូវកម្លាំងមានគុណភាពល្អជាងគេ និងលក់ដាច់ជាងគេទូទាំងពិភពលោកនិងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតី នៃការតស៊ូរបស់អ្នក និងគាំទ្រអ្នកតស៊ូគុនខ្មែរ អស់រយៈពេលជាច្រើនឆ្នាំ។ ហើយឆ្នាំនេះ គោជល់ក៏មិនធ្វើឲ្យទស្សនិកជនខកចិត្តដែរដោយគោជល់ក៏បានរៀបចំជើងឯកខ្សែក្រវាត់ទម្ងន់ ៥៧ គីឡូក្រាម ដែលមានកំពូលកីឡាករគុនខ្មែរ ចំនួន១៦រូប មកពី៤ខេត្តធំៗ កំពង់ចាម បាត់ដំបង សៀមរាប និងកំពង់ធំ។ ពួកគេ នឹងប្រកួតដើម្បីស្វែងរកជើងឯកប្រចាំខេត្តរបស់ខ្លួននីមួយៗ។ ហើយជើងឯកប្រចាំខេត្តទាំង៤ នឹងប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ នៅកំឡុងខែមិថុនា នៅសង្វៀន CNC ដើម្បីក្លាយជាជើងឯកខ្សែក្រាត់ទម្ងន់ ៥៧ គីឡូក្រាម ដ៏អស្ចារ្យជាមួយនឹងប្រាក់រង្វាន់ ៥,០០០ ដុល្លារ។ ជើងឯករង ក៏នឹងទទួលបានពាន និងប្រាក់រង្វាន់ ២,០០០ ដុល្លារផងដែរ។
កម្មវិធីបន្ទាប់ នៃមហាព្រឹត្តការណ៍ អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត នឹងប្រព្រឹត្តទៅនៅខេត្ដបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ២០២០។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខែ្មរទាំងអស់ ដែលរស់នៅខេត្តបាត់ដំបង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មកទទួលយកបទពិសោធន៍ ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ ដ៏ធំអស្ចារ្យ ពីកំពូលកីឡាករគុនខ្មែរប្រចាំប្រទេស និងការប្រគំតន្ដ្រីដ៏អសា្ចរ្យ ពីកំពូលតារាចម្រៀងខេម និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត។ ហើយអ្នកទស្សនាទាំងអស់ ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនផ្ទួនៗ ទាំងនៅក្នុងស្តង់ និង នៅលើឆាក។
សូមចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃ និងជួបគ្នានៅទីរូមខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីម៉ោង ៥ ល្ងាចតទៅ។ កុំភ្លេចចូលរួមទស្សន៍ទាយ ក្នុងទំព័រ Facebook របស់គោជល់ (Red Bull Cambodia) ថាតើកីឡាកររូបណាខ្លះ នឹងឈ្នះការប្រកួត នៅខេត្តបាត់ដំបង ដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់។ លោកអ្នក ក៏អាចទស្សនាការផ្សាយផ្ទាល់ ព្រឹតិ្ដការណ៍ទាំងមូល តាមកញ្ចក់ទូរទស្សន៍ CNC ឬតាមរយៈ Facebook Page របស់គោជល់៖
(អត្ថបទពាណិជ្ជកម្ម)