ជាតិ
សង្គមជាតិ
អាជ្ញាធរ​រាជធានី​មិន​អនុញ្ញាត​ឲ្យ​អតីតមន្ត្រី CNRP ១១៨​នាក់ ចូលរួម​គោរព​ខួប លោក ជា វិជ្ជា ឡើយ​
21, Jan 2020 , 5:31 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សង់ត្រាល់
រូបពីទំព័រហ្វេសប៊ុករបស់សង់ត្រាល់
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​អ្នកចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅមុខ​វត្ត​លង្ការ សួនច្បារ​ខាងលិច​វិមានឯករាជ្យ ត្រឹមតែ​១៥០​នាក់​ប៉ុណ្ណោះ និង​មិន​អនុញ្ញាត​ឲ្យ​អតីត​១១៨​នាក់​នៃ​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​ឡើយ​។ បើតាម​អាជ្ញាធរ ការធ្វើ​បែបនេះ គឺ​ដើម្បី​ឲ្យ​ការជួបជុំ​ដាក់​កម្រងផ្កា​ប្រព្រឹត្ត​ទៅដោយ​រលូន ធានា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​មាន​របៀបរៀបរយ​។

 
​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​លិខិត ជម្រាប​ទៅ​លោកស្រី ទូច សើ ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​កម្ពុជា​ថា ខួប​គម្រប់​១៦​ឆ្នាំ របស់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៅ​ថ្ងៃទី​២២ មករា ឆ្នាំ​២០២០ អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​គោរព ដាក់​កម្រងផ្កា​ចំនួន​១៥០​នាក់ នៅ​កន្លែង​រូបសំណាក់ លោក ជា វិជ្ជា​។​
 
​លិខិត​ដដែល ចុះ​ថ្ងៃទី​១៧ មករា ឆ្នាំ​២០២០ ដោយ លោក មាន ចាន់​យ៉ា​ដា បាន​បញ្ជាក់ថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ឲ្យ​ការជួបជុំ​ដាក់​កម្រងផ្កា​ខាង​ប្រព្រឹត្ត​ទៅដោយ​រលូន ធានា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​។ 
 
​ទន្ទឹមនឹងនេះ ក្នុង​លិខិត​បញ្ជាក់ប្រាប់ លោកស្រី ទូច សើ ថា ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ និង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ទាំង​១១៨​នាក់ ដែល​ច្បាប់​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​ចូលរួម​ឡើយ​។ ករណី​អាជ្ញាធរ ឃើញ​បុគ្គល​ទាំង​១១៨​នាក់ ដែល​ច្បាប់​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​ចូលរួម​ដង្ហែ​ក្បួន លោកស្រី ទូច សើ ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕ 

Tag:
 ជា វិជ្ជា​
© រក្សាសិទ្ធិដោយ thmeythmey.com