ជាតិ
នយោបាយជាតិ
តុលាការ កំពុងបន្តសវនាការសំណុំរឿងលោក កឹម សុខា លោក កឹម សុខា (ពាក់ក្រវាត់កពណ៌ក្រហម) ស្ថិតក្នុងរថយន្ត ពេលចាកចេញពីសវនាការនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ (រូបពី AFP)
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តសវនាការលើសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធបទចោទ«សន្ទិដ្ឋិភាពជាមួយបរទេស» នៅថ្ងៃទី២២ មករានេះ។
លោក កឹម សុខា, មេធាវីរដ្ឋាភិបាល, មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មាន កំពុងមានវត្តមាននៅក្នុងបន្ទប់សវនាការ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ មករា បានចាប់ផ្ដើមបើកសវនាការជំនុំជម្រះក្តីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទ«គប់គិតជាមួយបរទេស» តាំងពីអំឡុងឆ្នាំ២០១៣ ដើម្បីផ្តួលរំលំរដ្ឋាភិបាល តាមពាក្យបណ្ដឹងរបស់មេធាវីរដ្ឋាភិបាល។ សវនការនេះ គ្រោងដំណើរការនីតិវិធីរយៈពេល៣ខែ ទើបអាចបញ្ចប់ ក្រោមហេតុផលវាជារឿងក្តីធំ៕
© រក្សាសិទ្ធិដោយ thmeythmey.com