អន្តរជាតិ
ការជំនុំជម្រះ​ការចោទប្រកាន់​ដកហូត​ប្រធានាធិបតី​ចេញពី​តំណែង​បានចាប់ផ្តើម​ដោយមាន​ការជជែក​ដេញដោល​ពី​ច្បាប់​
22, Jan 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
​ការជំនុំជម្រះ​ការចោទប្រកាន់​ដកហូត​ប្រធានាធិបតី​ចេញពី​តំណែង​បានចាប់ផ្តើម​ដោយមាន​ការជជែក​ដេញដោល​ពី​ច្បាប់​ការជំនុំជម្រះ​ការចោទប្រកាន់​ដកហូត​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ចេញពី​តំណែង បានចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ដោយមាន​ការជជែក​ដេញដោល​យ៉ាង​ខ្លាំងក្លា​អំពី​ច្បាប់​ដែល​កំណត់​ការជំនុំជម្រះ​បែបនេះ​លើក​ទី​៣​នៅក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​អំពី​ថា​តើ​គួរ​ត្រូវ​បណ្តេញ​ប្រធានាធិបតី​ចេញពី​សេត​វិមាន​អំពី​បទចោទប្រកាន់​ពី​ការរំលោភ​ពាក្យសម្បថ​នៃ​ការ​កាន់តំណែង​របស់លោក​ឬទេ​។​

 
​លោក Pat Cipollone ប្រធាន​មេធាវី​របស់​ប្រធានាធិបតី​ត្រាំ​បាន​ហៅ​សំណើរ​កំណត់​ពេលវេលារ​ប​ស់លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា ថា​ជា «​ដំណើរការ​វិធី​មួយ​ដ៏​ត្រឹមត្រូវ​» ដែល​នឹង​នាំ​ឲ្យ​ប្រធានាធិបតី​រួច​ទោស​ពីបទ​ចោទប្រកាន់​២​នៃ​ការចោទប្រកាន់​ដកហូត​ប្រធានាធិបតី​ចេញពី​តំណែង​ពីព្រោះ​តែ​លោក​ប្រធានាធិបតី «​មិនបាន​ធ្វើ​អ្វី​ខុស​ទាល់តែសោះ​»​។​
 
​នៅពេលដែល​ការកាត់ទោស បានចាប់ផ្តើម លោក McConnell បាន​ដកចេញ​ផែនការ​របស់លោក​សម្រាប់​សម័យប្រជុំ​ដែលមាន​រយៈពេល​១២​ម៉ោង​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​រហូតដល់​ថ្ងៃ​សៅរ៍​នៅ​សប្តាហ៍​នេះ​ដែល​អាចធ្វើ​ឲ្យ​សម័យប្រជុំ​របស់​ព្រឹទ្ធសភា​ចូលក្នុង​ល្ងាច​នេះ​ដែលមាន​រយៈពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា​។​
 
​ផ្ទុយទៅវិញ លោក​បាន​កាត់បន្ថយ​ស​ម័​យ​ប្រជុំ​ដែល​លោក​បានស្នើ​មក​ត្រឹម​៨​ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​អ្នករៀបចំ​ចាត់ចែង​របស់​សភាតំណាងរាស្ត្រ ចាប់ផ្តើម​ដំណើរការ​រឿងក្តី​ប្រឆាំងនឹង​ប្រធានាធិបតី​ត្រាំ​ជាង​រយៈពេល​៣​ថ្ងៃ ហើយ​មេធាវី​របស់លោក​ប្រ​ធា នា​ធិបតី​ត្រាំ​ដែល​ការពារ​លោក​ក្នុងសម័យ​ប្រជុំ​ដែលមាន​រយៈពេល​៨​ម៉ោង​ក្នុង​៣​ថ្ងៃ​ទៀត​។​
 
​សមាជិកសភា​តំណាងរាស្ត្រ Adam Schiff ដែលជា​អ្នកចាត់ចែង​សភាតំណាងរាស្ត្រ​នាំមុខ​ម្នាក់ បាន​វាយប្រហារ​ផែនការ​របស់លោក McConnell​ពីព្រោះ​ការណ៍​នេះ ពន្យា​ពេល​ការបោះឆ្នោត​រហូតដល់​ពេល​ចុងក្រោយ​នៃ​ការជំនំជម្រះ​ស្តីពី​ថា​តើ​ត្រូវ​ឲ្យ​បញ្ជូន​ឯកសារ​របស់​សេត​វិមាន​ខ្លះ​ដែល​ទាក់ទិន​នឹង​សកម្មភាព​របស់លោក​ត្រាំ ហើយនឹង​កោះហៅ​សាក្សី​ដែលជា​អ្នកជំនួយ​ការសំខាន់ៗ​របស់​ប្រធានាធិបតី​ត្រាំ ដែល​បាន​ដឹងឮ​ពី​សកម្មភាព​របស់លោក​នៅក្នុង​ការដាក់​ការគៀបសង្កត់​ប្រទេស​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើបអង្កេត​ដែល​នឹង​ផ្តល់​ប្រយោជន៍​ខាង​នយោបាយ​ដល់​លោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com