ជាតិ
កវីនិពន្ធ យឹម តាស្រង់៖ពេលចាប់ប៊ិកនិពន្ធសុំគិតដល់ប្រយោជន៍រួម កុំប្រើពាក្យប៉ះពាល់ដែលយុវជនងាយត្រាប់តាម
× ភ្នំពេញ៖ លោកយឹម តាស្រង់ ជាអ្នកនិពន្ធដ៍ល្បីមួយរូបនៅប្រទេសកម្ពុជា ដែលមានបទពិសោធន៍និពន្ធទំនុកច្រៀង ១៨ឆ្នាំមកហើយ។ បទចម្រៀងមួយបទៗដែលបានផលិតឡើងសុទ្ធតែទទួលបានកាគាំទ្រខ្លាំងពីសំណាក់មហាជន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កវីនិពន្ធចម្រៀងសម័យ យឹម តាស្រង់ ផ្តាំផ្ញើទៅដល់យុវជនជំនាន់ក្រោយដែលចង់ក្លាយជាអ្នកនិពន្ធថា៖«ពេលចាប់ប៊ិកនិពន្ធ សុំគិតដល់ប្រយោជន៍រួម កុំប្រើពាក្យប៉ះពាល់ខ្លាំង ព្រោះសព្វថ្ងៃមានទាំងកុមារនិងយុវវ័យជាច្រើនងាយនឹងទទួលយកតាម»។ លោក តាស្រង់ ពន្យល់ពីពាក្យប៉ះពាល់នេះ ថា សម័យឥឡូវ ទាំងកុមារនិងយុវជន គាត់ចូលចិត្តប្រើប្រាស់បណ្តាញសង្គមច្រើនដូច YouTube , Facebook ដើម្បីមើលនិងស្តាប់ចម្រៀង។ ដូច្នេះ បើអ្នកនិពន្ធសរសេរចម្រៀងដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ នឹងងាយធ្វើឲ្យពួកគាត់ទទួលយកនិងធ្វើតាម។
សូមអញ្ជើញទស្សនាវីដេអូដែលសម្ភាសដោយលោកប៉ាន់ បូនី ដូចតទៅ៖
កវីនិពន្ធបទចម្រៀងដ៏ល្បី ដែលចាត់ទុកការនិពន្ធជាចំណីផ្លូវចិត្តដ៏ឆ្ងាញ់ និងជាអាយុជីវិតរបស់ខ្លួន រូបនេះ
បានចែករំលែកពីវិធីសាស្ត្រដើម្បីនិពន្ធបទចម្រៀងឲ្យបានល្អចំនួន៥ចំណុច៖ ទី១ តើចូលចិត្តនិពន្ធបទប្រភេទណា? បុរាណ សម័យ ឬបទបែបរ៉េប? ទី២ ត្រូវយល់អំពីអត្តចរឹកនៃសាច់ភ្លេង ទី៣ ត្រូវយល់ច្បាស់អំពីគោលបំណងនៃសាច់រឿង ទី៤ ត្រូវយល់អំពីរបៀបសរសេរ តួសេចក្តី ចាប់ផ្តើម និងបញ្ចប់ ទី៥ ការប្រើប្រាស់ពាក្យពេជន៍។ លោកបន្តទៀតថា ការនិពន្ធបទចម្រៀងមិនអាចនិយាយពេលវេលានៃការតែងនិពន្ធបានឡើយ ពោលគឺនិយាយពីអារម្មណ៍ បើអារម្មណ៍ល្អ ពេលវេលានិពន្ធក៏លឿនទៅតាមហ្នឹងដែរ៕
Tag:
យឹម តាស្រង់
និពន្ធទំនុកច្រៀង
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com