ជាតិ
វីដេអូ
សង្គមជាតិ
មិនគួរ​យក​ផ្លែឈើ​មាន​ក្លិនស្អុយ ពិបាក​បក និង​រសជាតិ​ជូរ ទៅ​សែន​ចូលឆ្នាំ​ចិន​!
23, Jan 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាទូទៅ​នៅមុន​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​មួយថ្ងៃ ពលរដ្ឋ​ខ្មែរ​កាត់​សែស្រឡាយ​ចិន មមាញឹក​នឹង​ការរៀបចំ​ទិញ​គ្រឿង​សំណែន​ផ្សេងៗ​សម្រាប់​សែន​ដល់​ដូនតា និង​ញាតិសន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​។ ផ្លែឈើ ក៏​ជា​សំណែន​មួយ​ប្រភេទ ដែល​ប្រជាពលរដ្ឋ​សែស្រឡាយ​ចិន តែង​សែន​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​ផងដែរ​។ បើតាម​លោក លឹម ក​ញ្ច​រ៉ុង ត្រូវ​រក​ផ្លែឈើ​ណា​ដែល​ល្អៗ និង​ជៀសវាង​សែន​ផ្លែឈើ​ពិបាក​បក ស្មុគស្មាញ និង​មាន​ក្លិនស្អុយ ប៉ុន្តែ​គួរ​សែន ផ្លែ​ប៉ោម ក្រូចឃ្វិច ឪឡឹក ដែល​នាំ​លាភ នាំ​សំណាង​។


 
​បន្ត​ស្តាប់​បទ​សម្ភាស​រវាង​ក​ញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក  លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​ដូចតទៅ​៖  

 
 
​លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​បញ្ជាក់ថា ជនជាតិ​ចិន មិន​និយម​សែន​ផ្លែឈើ​ណា​ដែល​ពិបាក​បក មាន​រសជាតិ​ជូរ និង​មាន​ក្លិនស្អុយ​នោះទេ មានដូចជា​ផ្លែ​សាវម៉ាវ ខ្នុរ ទុរេន និង​ល្ហុង​ជាដើម​។ គេ​មានជំនឿថា ផ្លែឈើ​ប្រភេទ​ទាំងនេះ មាន​ភាពស្មុគស្មាញ ប្រៀបដូចជា​ធ្វើ​ឲ្យ​ការរកស៊ី​របស់​ពួកគេ​មិន​កាក់កប និង​បំពេញ​កិច្ចការ​ជួបតែ​ឧបសគ្គ​មិនល្អ​។ 
 
​គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​រូបនេះ  និយាយ​ដូច្នេះ​ថា​៖ «​ផ្លែឈើ​ដែល​គួរតែ​សែន គឺមាន​ជា​ផ្លែ​ប៉ោម ដែល​តំណាង​ឲ្យ​មាន​ភាព​សុខ​សប្បាយ​។ ផ្លែក្រូច និង​ឪឡឹក នាំ​លាភ​សំណាង និង​ដេញ​ឧបទ្រពចង្រៃ​។ គេ​សែន​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​មៀន គេ​យល់ឃើញថា នឹងមាន​កូនចៅ​កាន់តែច្រើន សម្បូរ​សប្បាយ មាន​លុយកាក់ និង​កាន់​ទ្រព្យ​ឲ្យ​រីក​សុះសាយ​ដូច​គ្រាប់​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​មៀន​អ៊ីចឹង​»៕ 

Tag:
 ផ្លែឈើ​
 ​ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com