ជាតិ
សិល្បះ
DJ ខ្យាដំរី ច្រៀងរ៉េបដើម្បីរៀបរាប់ពីរឿងរ៉ាវជីវិត និងការលើកកម្ពស់វប្បធម៌សង្គម
× ភ្នំពេញ៖ តារាចម្រៀងរ៉េប DJ ខ្យាដំរី អាយុ២៩ឆ្នាំ បានប្រឡូកក្នុងវិស័យចម្រៀងរ៉េបអស់រយៈពេលជាង១០ឆ្នាំមកហើយ បើគិតចាប់តាំងពីលោកចាកចេញពីស្រុកកំណើតក្នុងខេត្តកំពង់ឆ្នាំង មករស់នៅរាជធានីភ្នំពេញ។
សូមស្តាប់បទសម្ភាសខ្លី រវាងលោក ប៉ាន់ បូនី ជាមួយ DJ ខ្យាដំរី ដូចតទៅ៖
បច្ចុប្បន្ន DJ ដែលមានឈ្មោះដើមថា សន ម៉ាក់សុដា រូបនេះ និពន្ធបទចម្រៀងជាង៣០បទ ទាំងការចងក្រងខ្លួនឯង និងការចូលរួមជាមួយអ្នកដទៃ ដោយបទទាំងនោះភាគច្រើនរៀបរាប់ពីរឿងរ៉ាវជីវិត និងការលើកកម្ពស់វប្បធម៌ខ្មែរ។ DJ ខ្យាដំរី បានបញ្ជាក់ថា ពេលឈានចូលដល់វ័យ៤០ឆ្នាំ លោកគ្រោងបើកស្ទូតយោចម្រៀងដោយខ្លួនឯង ដើម្បីបន្តប្រមូលផ្តុំធនធានផ្នែកចម្រៀង៕
Tag:
សិល្បៈ
ចម្រៀង
រ៉េប
© រក្សាសិទ្ធិដោយ thmeythmey.com