ក្លិប​បាល់ទាត់​មួយ​នៅ​អេ​ហ្ស៊ី​ប​ទិញ​កីឡាករ​អាយុ​៧៤​ឆ្នាំ ទៅ​រួម​ក្រុម​
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​បាល់ទាត់​មួយ​នៅ​អេ​ហ្ស៊ី​ប​ទិញ​កីឡាករ​អាយុ​៧៤​ឆ្នាំ ទៅ​រួម​ក្រុម​
22, Jan 2020 , 5:53 pm        
រូបភាព
កីឡាករ Eez Eldin Bahder (ស្តាំ) ដែលមានវ័យ៧៤ឆ្នាំ (រូបភាពពីសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប EFA)
កីឡាករ Eez Eldin Bahder (ស្តាំ) ដែលមានវ័យ៧៤ឆ្នាំ (រូបភាពពីសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប EFA)
​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ហ្ស៊ី​ប (EFA) បានប្រកាស​ឈ្មោះ​កីឡាករ​បាល់ទាត់​អាជីព​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​លើ​លោក​។ ក្លិប​នៅ​លំដាប់​ទី​៣ នៃ​លី​គ​បាល់ទាត់​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃទី​៦ ខែតុលា បាន​ចុះហត្ថលេខា​នាំយក​កីឡាករ Eez Eldin Bahder ដែលមាន​វ័យ​៧៤​ឆ្នាំទៅ​រួម​ក្រុម​។


 
​មិនមាន​ព័ត៌មាន​លម្អិត​ណាមួយ​បង្ហាញថា​តើ​កិច្ចព្រមព្រៀង​នេះ​ជា​ប្រភេទ​ណា និង​ជាមួយ​ក្លិប​ឈ្មោះ​អ្វី​នោះដែរ ដែល​កីឡាករ Bahder បាន​ចុះហត្ថលេខា​ទៅ​រួមជាមួយ​នោះ​។ ម្យ៉ាងវិញទៀត Bahder ក៏ត្រូវ​បាន​គេ​ធ្លាប់​ស្គាល់​ក្នុង​វិស័យ​បាល់ទាត់​អេ​ហ្ស៊ី​ប និង​មិនមាន​ប្រវត្តិ​លេង​ឲ្យ​ក្លិប​កម្រិត​អាជីព​ផ្សេងទៀត​នោះដែរ​។​
 
​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ស្មាន​មិន​ដល់​នោះ EFA និង Bahder បាន​អញ្ជើញ Guinness (​អ្នក​ចុះ​កំណត់ត្រា​ពិភពលោក​) ឲ្យ​ទៅ​មើល​បុរស​វ័យ​៧៤​ឆ្នាំ​លេង​នៅក្នុង​ការប្រកួត​លី​គ​លំដាប់​ទី​៣​។ ការអញ្ជើញ​នេះ គឺ​ក្នុង​គោលបំណង​ចង់​ឲ្យ​មានការ​កត់​កំណត់ត្រា​របស់ Bahder ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​អាជីព​ចំណាស់​ជាងគេ​លើ​លោក​៕
 

រូបភាពពីសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប EFA


Tag:
 Eez Eldin Bahder
  អេ​ហ្ស៊ី​ប​
© រក្សាសិទ្ធិដោយ thmeythmey.com