អត្ថបទពាណិជ្ជកម្ម
Tiger Street Football 2020 ក្រុមបាល់ទាត់ Samrong United ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​សៀមរាប​
23, Jan 2020 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ នៅ​ទីបំផុត​ក្រុមបាល់ទាត់ Samrong United បាន​ក្លាយជា​ម្ចាស់​ជើងឯក Tiger Street Football 2020 ប្រចាំ​មណ្ឌល​សៀមរាប ដែលជា​មណ្ឌល​ទី​២ ដោយ​យកឈ្នះ​ក្រុមបាល់ទាត់​គិរី​ដងរែក ក្នុង​លទ្ធផល ៣​ទល់​០ វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ ។​
 
​ប្រធាន​ក្រុម Samrong United កីឡាករ ហួត លាង​ហាប់ បាន​លើកឡើងថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រុម​ខ្លួន បាន​ពុះពារ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​ប្រកួត​នៅ​មណ្ឌល​សៀមរាប​នេះ​។ ហើយ​ការ​ប្រជែង​បានជា​ម្ចាស់​ជើងឯក​លើក​ទី​៣​នេះ គឺ​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​សប្បាយរីករាយ​ខ្លាំងណាស់ ព្រោះ​នឹង​នឹង​ឡើង​ទៅលេង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បាន​ឱកាស​ជួប​ផ្ទាល់ ជាមួយ​តារាបាល់ទាត់​ពិភពលោក​។ 
 
​កីឡាករ ហួត លាង​ហាប់ អះអាង​ទៀតថា អ្វី​ដែលជា​ចំណុចខ្លាំង ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​សៀមរាប​៣​ឆ្នាំ​ជាប់​គ្នា​នេះ គឺ​ដោយសារតែ​ក្រុម​របស់គេ មាន​កីឡាករ​នៅក្នុង​ក្រុម​ធ្លាប់​លេង​ជាមួយគ្នា ទម្រង់​លេង​គឺ​ស៊ីសង្វាក់​គ្នា​ល្អ បូករួម​ទាំង​ការ​សាមគ្គី​ក្នុង​ក្រុម​ល្អ​ផង ទើប​ធ្វើ​ឲ្យ​ក្រុម​ទទួលបាន​ជោគជ័យ និង​ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​សៀមរាប​៣​ឆ្នាំ​ជាប់ៗ​គ្នា​។ ប្រធាន​ក្រុម​រូបនេះ បញ្ជាក់ទៀតថា​ក្រុមបាល់ទាត់ Samrong United ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ ធ្លាប់បាន​ទៅលេង​វគ្គ​ផ្តាច់​ព្រ័ត នៅ​រាជធានី​ភ្នំពេញ​២​លើក​រួចមកហើយ ហើយ​លទ្ធផល គឺ​បិះ​ឡើងដល់​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ ។ ហើយ​សម្រាប់​លើក​ទី​៣​នេះ គេ​តាំងចិត្ត​ដ៏​មោះមុត​ថា និង​ពង្រឹង​ការហ្វឹកហាត់​ឲ្យ​ខ្លាំង​បន្ថែមទៀត ដើម្បី​ឈានទៅ​ដណ្តើម​ជើងឯក ទូទាំងប្រទេស​ឲ្យ​បាន លើ​មុខមាត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 

  
 
​ជាមួយគ្នានេះ ប្រធាន​ក្រុម​រូបនេះ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ Tiger (CBL) ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​នេះ​ឡើង បានផ្តល់​ឱកាស​ឲ្យ​ពួកគេ​បានបង្ហាញ​សមត្ថភាព ពិសេស​បានបង្ហាញ​នូវ​ក្តី​ស្រលាញ់ ចំពោះ​បាល់ទាត់​ដែល​ពួកគេ​មាន ដើម្បី​ឈានទៅ​អភិវឌ្ឍ​ខ្លួន ក្លាយជា​កីឡាករ​អាជីព​នៅពេល​ខាងមុខ​។​
 
​សម្រាប់​មហា​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ ប្រចាំ​ប្រទេស​កម្ពុជា គឺ Tiger Street Football 2020 រ​ដូ​ល​កាល​ទី​៨ មណ្ឌល​ទី​២ ខេត្តសៀមរាប បាន​ដំណើរ​ការប្រកួត​ផ្លូវការ កាលពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ ដោយមាន​ក្រុម​ចូលរួម​ប្រកួតប្រជែង​ចំនួន ១១៩​ក្រុម មកពី​ខេត្ត​ចំនួន​៤ រួមមាន សៀមរាប​ម្ចាស់ផ្ទះ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​កំពង់ធំ​។  សូមបញ្ជាក់ថា ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 រដូវ​កាល​ទី​៨​នេះ មាន​៨​មណ្ឌល ដែលមាន​ប្រាក់រង្វាន់​សរុប​ចំនួន ៥០,០០០​ដុល្លារ ហើយ ការប្រកួត​ផ្តាច់ព្រ័ត្រ នឹងធ្វើ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី ថ្ងៃទី​២៩ កុម្ភៈ​និង​ថ្ងែ​ទី​១​មីនា ឆ្នាំ​២០២០​។ នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក៏មាន​ការចូលរួម​ពី Rio Ferdinand ផងដែរ​។​
 
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀ​ថៃ​ហ្គ័​រ​។​
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com