ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! ដឹង​ទេ​អាហារ​អ្វីខ្លះ​ជួយ​បង្កើន​ការដុត​រំលាយ​អាហារ​?
23, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​មួយចំនួន​មាន​ឥទ្ធិពល​លើ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ ហើយ​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​ទៀតផង​។​ថា​តើ​អាហារ​ទាំងនេះ​មាន​អ្វីខ្លះ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​បង្កើន​ការដុត​រំលាយ​អាហារ ៖

 
១. ខ្ញី​
 
​ខ្ញី​ជា​ភ្នាក់ងារ thermogenic មាន​ប្រសិទ្ធិភាព​បង្កើន​ការរំលាយ​អាហារ និង​ដុត​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការបង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ខ្ញី​មាន​សមត្ថភាព​បង្កើន​ការរំលាយ​អាហារ​និង​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុងការ​សម្រក​ទម្ងន់​។​
 
២. សាច់​គ្មាន​ខ្លាញ់​
 
​ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់​ក៏​អា​ចព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ជួយ​ដុតបំផ្លាញ​កាឡូរី​បាន​ច្រើនជាង​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​។​
 
៣. ផ្លែឈើ​ប្រភេទ Citrus
 
​រួមមាន​ទំពាំងបាយជូរ ក្រូចឆ្មារ និង​ក្រូច​ជាដើម​សុទ្ធតែ​ផ្ទុក​វីតាមីន C ខ្ពស់​ដែល​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​។​
 
៤. ខ្ទឹមស​
 
​ក្រៅពី​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​ហើយ​នោះ ខ្ទឹមស​ក៏​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ផងដែរ​។ ការរួមបញ្ចូល​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹង​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​គួរឱ្យកត់សម្គាល់​។​
 
៥. គ្រាប់​ជី​
 
​គ្រាប់​ជី​មាន​ផ្ទុក​វីតាមីន B ខ្ពស់​ដែល​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត​គ្រាប់​ជី​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៦ ដែលមាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ស្រក​ទម្ងន់​ដែល​លើស​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com