ជាតិ
ចូលឆ្នាំ​ចិន​-​វៀតណាម​៖ រដ្ឋបាល​ខេត្តសៀមរាប ហាម​ដុត​រំសេវ ផាវ និង​គ្រឿងផ្ទុះ​
24, Jan 2020 , 7:59 am        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បាន​ហាម​មិនឱ្យ​ប្រើប្រាស់ នាំចូល លក់ ទិញ នូវ​រំសេវ ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ នា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រៃ​ពៃ​ណី​ចិន​-​វៀតណាម​។ បទបញ្ជា​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​រក្សា​សុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ជៀសវាង​អគ្គិភ័យ ក៏ដូចជា​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​សាធារណជន និង​ភ្ញៀវទេសចរ​។​

 
​តាម​លិខិត​របស់​រដ្ឋបាល​ក្រុង​សៀមរាប ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ មករា ក្រៅពី​ហាម​លក់ដូរ និង​ប្រើប្រាស់​គ្រឿងផ្ទុះ​ជា​សាធារណហើយ​នោះ គ្រប់​អង្គភាព​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជន​ដែល​ប្រព្រឹត្តល្មើស ដោយ​ត្រូវ​អប់រំ ណែនាំ ក៏ដូចជា​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាបន្ទាន់ ហើយ​ករណី​ជន​នោះ​នៅ​បន្ត​ប្រព្រឹត្ត អាជ្ញាធរ​ត្រូវ​ពិន័យ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕
 

Tag:
 ចូលឆ្នាំ​ចិន​-​វៀតណាម​
  ផាវ​
  រំសេវ​
  គ្រឿងផ្ទុះ​
© រក្សាសិទ្ធិដោយ thmeythmey.com