ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ រំលឹកថា ចូលឆ្នាំ​ចិន​មិន​ស្ថិតក្នុង​ប្រតិទិន​ឈប់សម្រាក​ឡើយ​
23, Jan 2020 , 3:18 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ឲ្យ​អាណាព្យាបាល​សិស្ស​ជំរុញ​កូន​ទៅ​រៀន  និង​ណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​នានា​បើក​ដំណើរការ​ជាធម្មតា​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​។

 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​សិស្ស ត្រូវ​លើកទឹកចិត្ត​កូន​ឱ្យមក​រៀន​ជាប្រចាំ និង​ឲ្យ​គ្រប់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន ត្រូវ​បើកទ្វារ​ដំណើរការ​ជាធម្មតា និង​អនុវត្ត​កម្មវិធីសិក្សា​ឱ្យបាន​ពេញលេញ ដើម្បី​ចូលរួម​ពង្រឹងសមត្ថភាព​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់ នៅក្នុង​ថ្ងៃបុណ្យ​ចូល​ឆ្នាំំ​ចិន ។​
 
​លោក ហង់ ជួន ណា​រ៉ុ​ន ថ្លែង​ដូច្នេះ​ថា​៖«​បុណ្យចូលឆ្នាំ​ចិន​មិន​ស្ថិតនៅក្នុង​អនុក្រឹត្យ​លេខ​១១២ អនក្រ បក ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និ​យោ​ជិ​ក កម្មករ ប្រចាំឆ្នាំ​២០២០ នោះទេ​។ មាតាបិតា មិនគួរ​ដាក់​ការធ្វើដំណើរ​កម្សាន្ត​ប៉ះចំ​ថ្ងៃ​កូន​សិក្សា​នោះទេ​។ គ្រប់​គ្រឹះស្ថាន​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​បុគ្គលិក​អប់រំ សិស្សានុសិស្ស ដែល​អវត្តមាន​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន​»៕

Tag:
 ក្រសួង​អប់រំ​
 ​សិស្ស​
 ​ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com