ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឡើង​គីឡូ​ឬ​? ងាយ​ណាស់​កុំ​រំលង​អាហារ​ទាំងនេះ​
24, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈដែល​អ្នកខ្លះ​ព្យាយាម​ឥត​ឈប់​ដើម្បី​អាច​ស្រក​ទម្ងន់ អ្នក​ដទៃទៀត​បែរជា​ពិបាក​នឹង​ឡើង​ទម្ងន់​ទៅវិញ​។ គួរឱ្យ​អស់សំណើច​ណាស់​ដែល​អាហារ​កញ្ចប់ ឬ​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​គ្មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​មិនអាច​កើន​ទម្ងន់​។ ទោះជា​យ៉ាងណា ការចង់​កើន​ទម្ងន់ និង​ឡើង​សាច់ដុំ​គ្មានអ្វី​ពិបាក​សោះឡើយ​! ដំណោះស្រាយ គឺ​សាមញ្ញ​មែនទែន ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អៗ និង​ប្រូតេអ៊ីន​ជាការ​ស្រេច​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ឡើង​គីឡូ ៖
 
១. សាច់​ក្រហម​

​ការទទួល​ទាន​សាច់​ក្រហម​ជួយ​ឱ្យ​កើន​ម៉ាស​នៃ​សាច់ដុំ​តាមរយៈ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដែលមាន​ផ្ទុក​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើស​សាច់​គ្មាន​ខ្លាញ់​និង​ទទួលទាន​រួមជាមួយ​បន្លែ​។​
 
២. ទឹកដោះគោ​ស្រស់​

​ទឹកដោះគោ​ស្រស់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​កើន​ទម្ងន់​និង​ពង្រឹង​សុខភាព​សាច់ដុំ ព្រមទាំង​ឆ្អឹង​។​
 
៣. បឺ​រ​សណ្ដែកដី​

​បឺ​រ​សណ្ដែកដី​ធម្មជាតិ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ​និង​ប្រូតេអ៊ីន​ដែល​ជួយ​ឱ្យ​អ្នក​ឆាប់​ឡើង​ទម្ងន់​។ ត្រឹមតែ ១ ស្លាបព្រា​បាយ​នៃ​បឺ​រ​សណ្ដែកដី​សុទ្ធ​មាន​ផ្ទុក​កាឡូរី​ដល់​ទៅ ១០០ កាឡូរី ៤ ក្រាម​នៃ​ប្រូតេអ៊ីន សារធាតុ Folate វីតាមីន B3 វីតាមីន E និង​ម៉ាញ៉េ​ស្យូ​ម​។​
 
៤. ផ្លែឈើ​ត្រូពិច​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​ល្អ​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់ ព្រមទាំង​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​។​
 
៥. ដំឡូងបារាំង​

​កាបូ​អ៊ី​ដ្រា​ត​ក្នុង​ដំឡូងបារាំង​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​កើន​ទម្ងន់​។ ការទទួល​ទាន​អាហារ​មើម​នេះ​ក៏​ល្អ​សម្រាប់​សុខភាព​បេះដូង​និង​ឆ្អឹង​រឹងមាំ​គួរឱ្យកត់សម្គាល់​។ លើសពីនេះទៅទៀត​ដំឡូងបារាំង​ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​ផងដែរ​។​
 
៦. សាច់មាន់​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ចាំបាច់​សម្រាប់​ការឡើង​ទម្ងន់​និង​សុខភាព​សាច់ដុំ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com